វិធីមិទ្ទិញអបអរសាទរ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ២០១៦ ក្រោមប្រធានបទ”ចូលរួមទាំងអស់គ្នា ដើម្បីពិភពលោកស្រស់ស្អាត”


ព្រឹកថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ២០១៦ នេះ មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានរៀបចំកម្មវិធីមិទ្ទិញអបអរសាទរ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ២០១៦ ក្រោមប្រធានបទ”ចូលរួមទាំងអស់គ្នា ដើម្បីពិភព លោកស្រស់ស្អាត” នៅមណ្ឌលកីឡាខេត្តកំពង់ស្ពឺ ក្រោម អធិបតីភាព ឯ.ឧ ស៊ូ សូវុធ អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន និង ឯ.ឧ វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងមានអ្នកចូលរួមសរុប ១២០០ នាក់។ ក្នុងថ្ងៃនេះដែរ ក៏មានកម្មវិធីដាំកូនឈើប្រមាណ៦២៧៨ដើម តាមក្រុងស្រុកទាំង៨ និងការសំអាតបរិស្ថានជុំវិញក្រុងច្បារមនផងដែរ។

FB_IMG_1465183005618 FB_IMG_1465182996612 FB_IMG_1465183000434