អបអរសាទរ ពីធីកាត់ឫសសីមាព្រះវិហារ និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តគីរីសោភ័ណ្ឌ


អបអរសាទរ ពីធីកាត់ឫសសីមាព្រះវិហារនិងសម្ពោធសមិទ្ធផលនានា ក្នុងវត្តគីរីសោភ័ណ្ឌ ហៅវត្តត្រាញ់ស ស្ថិតនៅភូមិត្រពាំងពើក ឃុំកាត់ភ្លុក ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អភិបាល អភិបាលរងក្រុងស្រុក ប្រធាន អនុប្រធានមន្ទីរ មន្រ្តីរាជការ ប្រជាជនសរុបប្រមាណ ២៦០០នាក់ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦។

 សូមបញ្ជាក់ថា ស្រុកបសេដ្ឋ ស្ថិតនៅភាគអាគ្នេយ៍ទីរួមខេត្តកំពង់ស្ពឺ ចម្ងាយ ៥៤គម ស្រុកមានផ្ទៃដីសរុប ២៨ ៣៧១ហត ក្នុងនោះផ្ទៃដីព្រៃឈើ ៥៣២០ហត ផ្ទៃដីដំដុះ ១៨ ៦៦៥ហត ផ្ទៃដីសាងសង់ ៤៣៨៦ហត មាន ១៥ឃុំ ចែកជា ២១៨ភូមិ មានប្រជាជន ២៩ ៤៩៤គ្រួសារ ចំនួនមនុស្ស ១៤១ ១៥៧នាក់ ក្នុងនោះ ស្រី ៧៣ ០១៨នាក់ ។ ប្រជាជន ប្រកបរបរកសិកម្មជាចំចម្បងមាន ៨៣,៤% និងមុខរបរផ្សេងៗទៀត មានមន្រ្តីរាជការ អាជីវករ កម្មករ មាន ចំនួន ១៦,៦% ។

កន្លងមកនេះ ក្នុងភូមិសាស្រ្តស្រុក បានទទួលអំណោយដ៏ថ្លៃថ្លាពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា គឺការជីស្រះទឹកចំនួន ០២កន្លែង ០១កន្លែង នៅភូមិអូរតា  ពូង ឃុំភក្តី ទំហំ ៣០ម៉ែត្រ X ៤០ម៉ែត្រ ជំរៅ ៣.៥ម៉ែត្រ ជីកហើយជាស្ថាពរ និង ០១កន្លែងទៀត នៅភូមិចំបក់ ឃុំកាត់ភ្លុក ទំហំ ៣០ម៉ែត្រ X ៤០ម៉ែត្រ ជំរៅ ៣.៥ម៉ែត្រ កំពុងជីកបាន ៦០% ។
– សម្តេចកិត្តិព្រឹទ្ធ ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានជួយឧបត្ថម្ភអណ្តូង ស្នប់ ចំនួន ០៧កន្លែង ក្នុងនោះ ឃុំកក់ ០៣កន្លែង ឃុំផុង ០២កន្លែង និងឃុំភក្តី ០២កន្លែង ។
– ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ បានជួយឧបត្ថម្ភអណ្តូងស្នប់ចំនួន ០២កន្លែង នៅ ឃុំផុង ០១កន្លែង និងឃុំភក្តី ០១កន្លែង និងបានអញ្ជើញចូលរួមចែកទឹកបានចំនួន ៨៤៩គ្រួសារ អស់ទឹកចំនួន ១២៨ ០០០ លីត្រ ។
– ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈ អភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញចូលរួមចុះចែកទឹកជូនប្រជាពលរដ្ឋ នៅភូមិច្រកព្រាល ឃុំភក្តី ចំនួន ២២០ គ្រួសារ អស់ទឹក ៨០០០លីត្រ និងទឹកសុទ្ធ ១០០យួរ ។
– ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចុះចែកទឹក នៅឃុំកាត់ភ្លុក ចំនួន ៤៤៥ គ្រួសារ អស់ទឹក ២០ ០០០លីត្រ ទឹកសុទ្ធ ២១៦យួរ ។
– ក្រុមការងារក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានអញ្ជើញចុះចែកទឹក នៅឃុំផុង ២៥០គ្រួសារ ទឹក ចំនួន ៣០ ៥០០លីត្រ ។ ឃុំកក់ ចំនួន ៤៣៣គ្រួសារ អស់ទឹក ៦៥ ០០០លីត្រ ។ ឃុំទួលសាលា ចំនួន ២០៤ គ្រួសារ អស់ទឹក ៣៩ ០០០លីត្រ ។

ទោះបីភូមិសាស្រ្តស្រុកទាំងមូល ក្នុងឆ្នាំ២០១៥ ជួបគ្រោះរាំងស្ងួតអូសបន្លាយរយៈពេលវែង ប៉ុន្តែក្រោយពេលមានភ្លៀងធ្លាក់ជាបណ្តើរៗ  កសិករបានខិតខំបង្កបង្កើនផលទៅតាមស្ថានភាព និងលទ្ធភាពទឹកជាក់ស្តែង ពិសេស គឺសកម្មក្នុងអនុវត្តដំណាំរួមផ្សំបន្ថែមទៀត ។

FB_IMG_1464347797164 FB_IMG_1464347793261

FB_IMG_1464346900529 FB_IMG_1464346880239

FB_IMG_1464346896416 FB_IMG_1464346906201

FB_IMG_1464330239773 FB_IMG_1464330246745