ពិធីរាប់បាត្រ បង្សុកូល ដើម្បីឧទ្ទឹសកុសលដល់ដួងវិញ្ញាណក្ខ័ន្ធប្រជាជនខ្មែរ ដែលបានស្លាប់ក្នុងរបបប្រល័យពូជសាសន៏ពលពត


អំពែភ្នំខេត្តកំពង់ស្ពឺ៖ ព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦ នេះ ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការជុំវិញខេត្ត ប្រជាពលរដ្ឋ យាយជី តាជី សិស្សានុសិស្ស តំណាងយុវជន ប្រមាណជាង ១ពាន់នាក់ បានរៀបចំពិធីរំលឹកដួងវិញ្ញាណក្ខ័ន្ធ នៅស្តូតតម្កល់អិដ្ឋធាតុអំពែភ្នំ ក្រោមអធិបតីភាព ឯកឧត្តម ហួត ថន សមាជិក ក្រុមប្រឹក្សាខេត្ត ឯកឧត្តម សរ សុពុធត្រា អភិបាលរងខេត្ត។

ក្នុងកម្មវិធីនេះ ក៏មានពិធីរាប់បាត្រ បង្សុកូល ព្រះសង្ឃចំនួន២០០អង្គផងដែរ ដើម្បីឧទ្ទឹសកុសលដល់ដួងវិញ្ញាណក្ខ័ន្ធលោកតា លោកយាយ អ៊ុំ ពូ មីង បងៗ បញ្ញាវ័ន្ត និងឥស្សរៈជនគ្រប់រូប ដែលបានបាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ ពុលពត អៀង សារី ខៀវ សំផន សូមទៅសោយសុខនៅឋានសុខគតិភពកុំបីខាន។

សូមរំលឹកថាប្រទេសកម្ពុជាបានធ្លាក់ចូលក្នុងរបបប្រល័យពូជសាសន៏ ខ្មែរក្រហមពលពតអស់រយះពេល3ឆ្នាំ 8ខែ20ថ្ងៃ ដែលជារបបដ៏សាហាវយង់ឃ្នង ប្រទេសទាំងមូលត្រូវខ្ទេចខ្ទី បានសម្លាប់មនុស្សរាប់លាននាក់យ៉ាងអយុត្តិធម៏ ប្រជាជនរស់នៅក្រោមការគាបសង្កត់របស់”អង្កការភ្នែកម្នាស់” គ្មានសិទ្ធិសេរីភាព សូម្បីនិយាយស្តីរកគ្នាស្ទើរតែមិនបាន គ្មានសាលារៀន មន្ទីរពេទ្យ វត្តអារាម រូបីយប័ណ្ណ ប្រជាជនទាំងអស់ត្រូវជម្លៀសមករស់នៅទីជនបទ ស្លៀកពាក់ខ្មៅ ធ្វើការរួម ហូបរួម រៀបអាពាហ៍ពិពាហ៍ជាហ្វូង(20គូរ ទៅ50គូរ) ។ល។

យើងទាំងអស់គ្នា ខ្មែរតែមួយ ជាតិតែមួយ អនាគតតែមួយ សូមប្រឆាំងដាច់ខាតការវិលត្រឡប់វិញនូវរបបដ៏ខ្មៅងងឹតនេះ មិនអោយវិលវិញជាលើកទី2ឡើយ និងសូមថ្កោលទោសយ៉ាងធ្ងន់ធ្ងរចំពោះជនគ្រប់រូបណាដែលប្រាថ្នាចង់ឲ្យរបបនេះវិលមកវិញ ឬចង់បំផ្លាញក្តីសុខ សន្តិភាពរបស់ប្រទេសយើងសព្វថ្ងៃ៕

FB_IMG_1463725073943 FB_IMG_1463725082011 FB_IMG_1463728059861 FB_IMG_1463728053924 FB_IMG_1463728093055FB_IMG_1463730071491 FB_IMG_1463730078648 FB_IMG_1463730082885 FB_IMG_1463730087907 FB_IMG_1463730095733