ឯកឧត្តមយឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងក្រុមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តកំពង់ស្ពឺ បានចុះចែកទឺកប្រើប្រាស់ជូនប្រជាពលរដ្ឋក្នុងស្រុកបសេដ្ឋ


កាលព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦នេះ ឯកឧត្តមយឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងជាប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកបសេដ្ឋ និងក្រុមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តកំពង់ស្ពឺ បានចុះចែកទឺកប្រើប្រាស់ជូនប្រជាពលរដ្ឋក្នុងភូមិចំនួន២ របស់ឃុំកាត់ភ្លុកស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ ជំនួសមុខឱ្យប្រជាពលរដ្ឋក្នុងភូមិទាំង២ និងអាជ្ញាធរឃុំ ស្រុក សូមគោរពអរគុណចំពោះលោក អ៊ឹង ហ្គេចសេង ប្រធានក្រុម១៥៧និងក្រុមការងារដែលបានឧបត្ថម្ភទឹកសុទ្ធចំនួន ១៧០ យួរ នំប័ុងចំនួន៨០០  និងការចំណាយទាំងស្រុងនៃការដឹកជញ្ជូនទឹកជូនប្រជាពលរដ្ឋទាំង២ភូមិ។ សូមអរគុណ លោក ចឹក បូរិន ប្រធានមន្ទីរការងារខេត្ត ដែលបានចូលរួមឧបត្ថម្ភនំប័ុងចំនួន២៥០ ជូនប្រជាពលរដ្ឋក្នុងឱកាសនេះដែរ។សូមអរគុណចំពោះលោកវរៈសេនីយឯកម៉ៅ មនោ មេបញ្ជាការរងយោធាខេត្ត និងលោកសំ សាម៉េត ប្រធានយានដ្ឋាន សំ សាម៉េត ខេត្តកំពង់ស្ពឺ ដែលបានចូលរួមឧបត្ថម្ភនូវទឹកសុទ្ធចំនួន១០០ យួរ និងនំប័ុងចំនួន១០០ ចូលរួមអំឡុងចែកទឹកជូនប្រជាពលរដ្ឋដែរ។ ឯកឧត្តមអស់ លោក ទាំងអស់ សូមទទួលបានសេចក្តីសុខ និងសេចក្តីចម្រើន។

FB_IMG_1462795682706 FB_IMG_1462795714237 FB_IMG_1462795721985