ឯកឧត្តម សត្យា វុធ តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺអញ្ជើញចុះសួរសុខទុក្ខនិងផ្តល់អំណោយដល់គ្រួសាររងការខួចខាតនិងរលំផ្ទះដោយសារខ្យល់កន្ត្រាក់


រសៀលថ្ងៃទី០៦ ខែ ឧសភា ឆ្នាំ ២០១៦ នេះដែរ ឯកឧត្តម សត្យា វុធ តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានក្រុមការងារចុះជួយស្រុកសំរោងទង និងគណៈអភិបាល ស្រុកសំរោងទង អនុសាខាកាកបាទក្រហមស្រុកបានអញ្ជើញចុះសួរសុខទុក្ខនិងផ្តល់អំណោយដល់គ្រួសាររងការខួចខាតនិងរលំផ្ទះដោយសារខ្យល់កន្ត្រាក់ចំនួន០៨គ្រួសារ ក្នុងនោះ ០៧គ្រួសារនៅឃុំខ្ទុំក្រាំង និង ០១គ្រួសារនៅឃុំតាំងក្រូច។

FB_IMG_1462592468172 FB_IMG_1462592472143