ឯកឧត្តម ហែម ខន អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ រួមដំណើរដោយមន្ត្រីថ្នាក់ខេត្ត ស្រុក និងឃុំបានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋនិងបានអញ្ជើញពិនិត្យមើលស្ថាពភាពទឹកប្រើប្រាស់ប្រចាំថ្ងៃ


ស្របពេលដែលប្រមុខរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ខ្លាំងចំពោះស្ថានភាពទឹកប្រើប្រាស់របស់ប្រជាពលរដ្ឋទូទាំងប្រទេស នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ នេះដែរ ឯកឧត្តម ហែម ខន អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ រួមដំណើរដោយមន្ត្រីថ្នាក់ខេត្ត ស្រុក និងឃុំបានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋនិងបានអញ្ជើញពិនិត្យមើលស្ថាពភាពទឹកប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅភូមិចំនួន៤ មានភូមិសាឡាំ ភូមិរំដោះថ្មី ភូមិចំរើនថ្មីនិងភូមិត្រពាំងខ្នា ស្ថិតក្នុងឃុំពោធិម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ ក្នុងឱកាសនោះដែរ ឯកឧត្តមអ្នកតំណាងរាស្ត្រ បានប្រគេននូវគ្រឿងបរិភោគ និងចង្ហាន់ជូនព្រះចៅអធិការវត្តសែនឧត្តម និងបានឧត្តម្ភគ្រឿងបរិភោគជូនគ្រួសារក្រីក្រចំនួន៥គ្រួសារមកពីភូមិចំនួន៤ដែលមានដូចជា ថវិកា អង្ករ មី ត្រីខទឹកស៊ីអ៊ីវ ទឹកសុទ្ធ និងសម្ភារៈមួយចំនួនទៀត។ ឆ្លៀតពេលនោះដែរ ឯកឧត្តមបានអញ្ចើញពិនិត្យមើលស្រះទឹកមួយកន្លែងក្នុងវត្ត ហើយឯកឧត្តមបានឱ្យអាជ្ញាធរឃុំសិក្សាអំពីបច្ចេកទេស ហើយឯកឧត្តមនឹងពិនិត្យមើលលទ្ធភាពនានាក្នុងការស្តារស្រះនេះផងដែរ។ បន្ទាប់ពីជួបជាមួយប្រជាពលរដ្ឋ និងព្រះសង្ឃ ឯកឧត្តមបានបន្តដំណើរចុះត្រួតពិនិត្យអណ្តូងមួយចំនួនទៀតក្នុងភូមិទាំងបួន និងទៅពិនិត្យមើលសកម្មភាពត្បាញក្រមារបស់បងប្អូនប្រជាពលរដ្ឋនៅភូមិសាឡាំ ដោយបានជួយទិញក្រមាពួកគាត់ផងដែរ។ សូមបញ្ជាក់ថាមកដល់ពេលនេះមានអណ្តូងចំនួន២០០ជាងហើយដែលបានកសាងតាមរយៈឯកឧត្តម ហែម ខន អ្នកតំណាងរាស្ត្រ ដែលបានឧបត្ថម្ភដោយផ្ទាល់ពីសំណាក់សម្តេកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែនប្រធានកាកបាទក្រហមកម្ពុជា ហើយមកដល់ពេលនេះ ឯកឧត្តមហែម ខន កំពុងឱ្យក្រុមការងារពិនិត្យអណ្តូងទាំងនោះ ក្រែងមានអណ្តូងណាមួយខូច ត្រូវជួសជុលឡើងវិញ។

FB_IMG_1461985834343 FB_IMG_1461985837698 FB_IMG_1461985841507 FB_IMG_1461985859187