ពីធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងអភិបាល អភិបាលរង នៃគណអភិបាលខេត្ត កំពង់ស្ពឺ


សូមសម្តែងការអបអរសាទរយ៉ាងស្មោះជូនចំពោះ ឯកឧត្តម វ៉ី សំណាង ដែលត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាចេញព្រះរាជក្រិត្យ តែងតាំងជា អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងសូមចូលរួមអបអរសាទរជូនចំពោះ ឯកឧត្តម ព្រំ វណ្ណៈ ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជា តែងតាំងជាអភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ។ នៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦ នេះបានរៀបចំពិធីប្រកាសតែងតាំងជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី និងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា។ ខ្ញុំបាទសូមគោរពជូនពរ ឯកឧត្តម សូមទទួលបាននូវ សុខភាពល្អបរិបូណ៌ កម្លាំងកាយមាំមួន ប្រាជ្ញាឈ្លៀសវៃ ដឹកនាំខេត្តកំពង់ស្ពឺ ឲ្យកាន់តែមានភាពរីកចំរើន អភិវឌ្ឍន៍ គ្រប់វិស័យ និងសូម ឯកឧត្តម ជួបប្រទះតែពុទ្ធពរទាំង បួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

FB_IMG_1458636506746

FB_IMG_1458636652100FB_IMG_1458636600391

FB_IMG_1458638843255 FB_IMG_1458638564397