ព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦ ឯកឧត្តម អ៊ូ សំអួន អភិបាលខេត្តកំពង់ស្ពឺ រួមជាមួយឯកឧត្តម លោកជំទាវអភិបាលរងខេត្ត និងថ្នាក់ដឹកនាំមន្ទីរអង្គភាពក្នុងខេត្ត បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយទៅជូនគ្រួសាររងគ្រោះដោយអគ្គីភ័យកាលពីយប់ថ្ងៃទី២១ ខែមីនាឆ្នាំ២០១៥ ក្នុងភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
សូមបញ្ជក់ថាកាលពីយប់ថ្ងៃទី 21/03/016 មានករណីភ្លើងផ្ទះនៅក្នុងភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន បណ្តាលឲ្យខូចខាតអស់ផ្ទះ3ខ្នងនិងទ្រព្យសម្បត្តិទាំងស្រុង ក្នងនោះមានការជួយសង្រ្គោះដោយប្រើប្រាស់ទឹកអស់5 រថយន្តមាន រថយន្តប៉ូលីស 3សឺទែន សាធារណការ 1សឺទែន ក្រុមហ៊ុនសូគីម៉ិច 1 គ្រឿង។