ពិធីសំណេះសំណាលជាមួយ បងប្អូនកម្មករ កម្មការិនី


នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៦ នេះ ឯកឧត្តម អ៊ូ សំអ៊ួន អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង អភិបាលរងខេត្ត បានជួបសំណេះសំណាលជាមួយ បងប្អូនកម្មករ កម្មការិនី ប្រមាណ ៣០០នាក់ មកពី ៤ឃុំ នៃស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ ក្នុងឱកាសនៃពិធីសំណេះសំណាលនេះ ឯកឧត្តម បានរៀបចំឲ្យមានកម្មវិធីលេងល្បែងប្រជាប្រិយ មានបោះអង្គុញ លេងឈូង រាំលេងកម្សាន្ត ច្រៀងលេង ញ៉ាំបាយជួបជុំគ្នាយ៉ាងសប្បាយរីករាយ។ ពិធីនេះក៏មានការចូលរួមពី លោក ជៀវ ប៊ុនរិទ្ធ តំណាង បសស និងក្រុមការងារ មន្ត្រីមន្ទីរក.បខេត្តកំពង់ស្ពឺ ចូលរួមផ្សព្វផ្សាយគោលនយោបាយការដំឡើង ប្រាក់ឈ្នួលផ្នែកវាយនភ័ណ្ឌកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង , ច្បាប់ការងារ និងគោលនយោបាយេបស់ បេឡាជាតិសន្តិសុខសង្គម ផងដែរ។ កម្មវិធីនេះពិតជាសប្បាយរីករាយខ្លាំងណាស់ សូមថ្លែងអំណរគុណចំពោះ ឯកឧត្តម អភិបាលខេត្ត ដែលបានផ្តួចផ្តើមគំនិត្យជួបជុំកម្មករដ៏សែនរីករាយនេះ។

FB_IMG_1458454112429 FB_IMG_1458454186454 FB_IMG_1458454120030 FB_IMG_1458454115997 FB_IMG_1458454142759