ពិធីសម្ពោធជាផ្លូវការពិព័រណ៍ពាណិជ្ជកម្មខេត្តកំពង់ស្ពឺ លើកទី៤ ឆ្នាំ២០១៦ នៅទីលានកីឡដ្ឋានខេត្ត នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។
សូមបញ្ជាក់ថា ពិព័រណ៍ពាណិជ្ជកម្មនេះ មានរយៈពេល ៧ថ្ងៃ គិតចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦ និងដែលមានស្តង់ទំនិញចំនួន១២០ ស្តង់ ហើយផលិតផលដាក់តាំង និងលក់ គឺបានមកពីការចូលរួមគ្រប់គ្រប់ហ៊ុននានា ក្នុងខេត្ត ក្រៅខេត្ត ពីក្រុង ស្រុកនានាជុំវិញខេត្ត ពីមន្ទីរវិស័យនានាក្នុងខេត្ត និងពិសេសមកពីក្រុមហ៊ុននានាក្នុងខេត្តឡុងវិញ ប្រទេសវៀតណាម និងព្រះរាជណាចក្រថៃផងដែរ។
សូមអញ្ជើញចូលរួមទស្សនា ទិញផលិតផលខ្មែរ និងផលិតផលល្អៗពីបរទេស នៅមណ្ឌលកីឡដ្ឋានខេត្ត អោយបានច្រើនកុះករ។