ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៦នេះនៅសាលប្រជុំសាលា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺមានបើកវគ្គផ្សព្វផ្សាយច្បាប់ចរាចរផ្លូវគោគជូនអ្នកបើកបររថយន្តដឹកកម្មករកម្មករទូរទាំងស្រុក ក្រោមអធិបតី ភាព ឯកឧត្តម អ៊ូ សំអួន អភិបាលនៃគណ:អភិបាលខេត្តកំពង់ស្ពឺ និងមានការចូលរួមពីលោកមាច សាមឿនស្នងការរងនគរបាលខេត្ត លោកជា ប៊ុនរិទ្ធ ប្រធានការិយាល័យ នយោបាយ នៃបេឡាជាតិ របបសន្តិសុខសង្គម និងសហការី និងលោកអភិបាល អភិបាលរង ស្រុក លោក លោកស្រីមេឃុំ មេប៉ុស្ត៍គ្រប់ឃុំ និងតៃកុងឡានដែលសរុបវត្តមានចូលរួមចំនួន១៤០នាក់ ស្រី ៥នាក់។ ក្នុងនោះសម្រាប់តៃកុងឡាន ១០៥នាក់ក្នុងម្នាក់ទទួលបាន កន្ត្រកជ័រ១ និង សារុង១៕