កិច្ចប្រជុំ ស្តីពីការពង្រឹងការអនុវត្តការងាររបស់យុវជន


កាលពីរសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៦ នេះ នៅស្នាក់ការគណបក្សប្រជាជនខេត្តកំពង់ស្ពឺ មានរៀបចំកិច្ចប្រជុំមួយស្តីពីការពង្រឹងការអនុវត្តការងាររបស់យុវជន ក្រោមអធិបតីភាព ឯកឧត្តម នួន ផារ៍ត្ន ប្រធានគណៈចលនាយុវជនខេត្ត និងដោយមានការចូលរួមពីថ្នាក់ដឹកនាំយុវជន និងសមាជិកយុវជនគណបក្សខេត្ត។

កិច្ចប្រជុំនេះផ្តោតសំខាន់លើការបន្ថែមសមាសភាពយុវជនក្នុងក្រុមការងារ និងផែនការបណ្តុះបណ្តាលសមត្ថភាពយុវជនជាបន្តបន្ទាប់។ ក្នុងឱកាសនោះដែរ ឯកឧត្តមនួន ផារ័ត្ន បានប្រគល់ជូននូវសម្ភារៈសម្រាប់ការងាររបស់យុវជនមានដូចជា កុំព្យូទ័រ ២គ្រឿង ម៉ាស៊ីនព្រីនធើ ១គ្រឿង និងថវិកាចំនួន១០លានរៀលផងដែរ សម្រាប់សម្រួលការងាររបស់យុវជន និងការបណ្តុះបណ្តាល។

សូមជម្រាបថា ឯកឧត្តម នួន ផារ័ត្ន ត្រូវបានគណបក្សតែងតាំងជាប្រធានក្រុមការងារគណៈចលនាយុវជន និងមហាជន ដើម្បីដឹកនាំ និងជួយការងារយុវជនក្នុងខេត្តកំពង់ស្ពឺ។

FB_IMG_1454580345103 FB_IMG_1454580304472