ពិធីប្រកាសតែងតាំងប្រធានគណៈកម្មាធិការគណបក្ស ប្រជាជនកម្ពុជា ស្រុកគងពិសី


លោក ម៉ា សាវ៉ាត ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ផ្តល់ទំនុកចិត្តតែងតាំងជាប្រធានគណៈកម្មាធិការគណបក្ស ប្រជាជនកម្ពុជា ស្រុកគងពិសី 
———————————————————
ពិធីប្រកាសតែងតាំង បានប្រព្រឹត្តទៅនារសៀលថ្ងៃទី ៣១ខែមករា ឆ្នាំ ២០១៦ នៅស្នាក់ការគណបក្សស្រុក គងពិសីក្រោមអធិបតីភាព ៖
១-ឯកឧត្ដម អ៊ូ សំអួន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ
២-ឯកឧត្តម ជុំ វង ប្រធានក្រុមការងារ ចុះជួយស្រុកគងពិសី
៣-ឯកឧត្តម ជួន វន អនុប្រធានក្រុមការងារចុះជួយស្រុកគងពិសី 
ព្រមទាំងមានវត្តមានក្រុមការងារថ្នាក់ខេត្ត ចុះជួយស្រុក ឃុំ និងគណៈអចិន្រ្តៃយ៍បក្សឃុំទាំង១៣ សរុបចំនួន១៩០ រូប បានចូលរួមផងដែរ។

FB_IMG_1454233702613 FB_IMG_1454233738742

FB_IMG_1454233715767