នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៦ នៅសាលាស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ មានរៀបចំពិធីសំណេះសំណាល និង អប់រំច្បាប់ចរាចរណ៍ផ្លូវគោក ជូនដល់អ្នកបើកបររថយន្ត ដឹកបងប្អូនកម្មករ កម្មការិនី ក្រោមអធិបតីភាព ឯកឧត្តម អ៊ូ សំអួន អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ នឹងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអង្គភាព មន្ទីរជុំវិញខេត្ត ស្នងការនរគបាលខេត្ត។ កិច្ចការដ៏សំខាន់នាពេលនេះ បានបញ្ជាក់ពីការយកចិត្តទុកដាក់របស់ ឯកឧត្តមអភិបាលខេត្ត ក្នុងការ ការពារសុខសុវត្ថិភាពរបស់បងប្អូនកម្មករ កម្មការិនី ក្នុងការធ្វើដំណើរទៅបំពេញការងារចិញ្ចឹមជីវិតជាប្រចាំថ្ងៃ នឹងផ្តល់ឱកាស ឲ្យអ្នកបើកបរយល់ច្បាស់ពីច្បាប់ចរាចរណ៍ នឹងរួមគ្នា ប្រុងប្រយ័ត្នខ្ពស់ ដើម្បីធានាសុខសុវត្ថិភាព ទាំងទៅទាំងមក។ ក្នុងឱកាសនោះក៏មានការឧបត្ថម្ភដល់អ្នកបើកបរចំនួន១៩០ នាក់ នូវសារ៉ុងមួយ ថវិកា១ម៉ឺនរៀល និង
បានប្រគល់កន្ត្រកជ័ ដាក់ក្នុងរថយន្ត ដឹកកម្មកររោងចក្រទាំង១៩០រថយន្តសំដៅលើកកំពស់ អនាម័យសាធារណៈ។