កំពង់ស្ពឺ: ព្រឹកថ្ងៃ24-01-2016ពិធីផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកនៅស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព ឯកឧត្តម អ៊ូ សំអួនអភិបាលនៃគណអភិបាលខេត្ត ជូនដល់អ្នកបើកបរឡានដឹកកម្មកររោងចក្រ និង អ្នកបើកបរឡានគ្រប់ប្រភេទចំនួន445នាក់។ ក្នុងពិធីនេះដែរ ឯកឧត្តមបានឧបត្ថមដល់អ្នកចូលរួម ក្នុង 1នាក់ អាវ និងមួកម្នាក់មួយ.
នេះជាលើកទីពីរហើយ បន្ទាប់ពីស្រុកគងពិសីនាថ្ងៃទី17-01-2016 ឯកឧត្តម អ៊ូ សំអួន អភិបាលខេត្តកំពង់ស្ពឺ ជួបសំណេះសំណាល និងផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ផ្លូវគោក ជូនដល់អ្នកបើកបរ រថយន្តដឹកកម្មកររោងចក្រ ទាំង១៣ឃុំ ក្នុងស្រុកគងពិសី មានចំនួន 364 នាក់ និង មានអ្នកចូលរួមសរុប 385នាក់ ស្រី 2 នាក់ ។ ក្នុងពិធីនេះដែរ ឯកឧត្តមបានឧបត្ថមដល់អ្នកចូលរួម ក្នុង 1នាក់ សារ៉ុង1 សរុប 364 សារ៉ុង ។