សម្តេចតេជោ ហ៊ុន សែន ជាអ្នកសន្តិភាពនិយម និង អធ្យា​ស្រ័យ​អនុគ្រោះ​ខ្ពស់បំផុត​​ចំពោះ​ករណី​ល្មើស​របស់​លោក សម រង្ស៊ី


(ភ្នំពេញ)៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី បានថ្លែងឲ្យដឹងថា នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងថា សម្តេចជាអ្នកចុះហត្ថលេខាផ្ទាល់ដៃរវាងសម្តេច និងលោក សម រង្ស៊ី ក្នុងការនាំបង្កើតវប្បធម៌ អធ្យាស្រ័យអនុគ្រោះ ដែលហៅថា វប្បធម៌សន្ទនា និងពង្រឹងសុជីវធម៌នោះ មិន​គិត​ដល់​ការ​អោប​ក្រសោប​ផ្សះផ្សារ និងសាមគ្គីជាតិ ដើម្បីប្រជាជនសុខដុមរមនា។

ក្រៅពីលើកឡើងនេះ សម្តេចតេជោ ហ៊ុន សែន បានអះអាងថា សម្តេចជាអ្នកសន្តិភាពនិយម និងអធ្យា​ស្រ័យ​អនុគ្រោះ​ខ្ពស់​បំផុត ចំពោះករណីល្មើសរបស់ លោក សម រង្ស៊ី យ៉ាងហោចណាស់ចំនួនពីរដងរួចមកហើយ។

អ្នកនាំពាក្យរូបនោះបានថ្លែងស្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន នៅក្នុងកិច្ចប្រជុំបញ្ជាក់យ៉ាងដូច្នេះថា «សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាអ្នកសន្តិភាពនិយម និងអធ្យាស្រ័យអនុគ្រោះ ខ្ពស់​បំផុត​ចំពោះ​ករណី​ល្មើសរបស់ សមរង្ស៊ី យ៉ាងហោចណាស់ចំនួនពីរដងរួចមកហើយ។ សម្តេចតេជោ ហ៊ុន សែន ជាអ្នក​ចុះ​ហត្ថលេខា​ផ្ទាល់​ដៃរវាងសម្តេច និងសម រង្ស៊ី ក្នុងការនាំបង្កើតវប្បធម៌អធ្យាស្រ័យអនុគ្រោះ ដែលហៅថា វប្បធម៌សន្ទនា និងពង្រឹង​សុជីវធម៌​នោះ មិនគិតដល់ការអោបក្រសោបផ្សះផ្សារ និងសាមគ្គីជាតិ ដើម្បីប្រជាជនសុខដុមរមនា»

សូមជំរាបថា នៅព្រឹកថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ គណៈរដ្ឋមន្ត្រី បានបើកកិច្ចប្រជុំរបស់ខ្លួន ដោយពិភាក្សាទៅលើច្បាប់ស្តីពីសហជីព រួមទាំង ការផ្តល់សច្ចាប័ន ទៅលើកិច្ចព្រមព្រៀងចំនួន២បន្ថែមទៀត របស់រាជរដ្ឋាភិបាលកម្ពុជា។ កិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា៕

3-03 12249951_1521365728177793_6658957904362766607_n

 

(ប្រភពពីFreshNews)

ព័ត៌មានបន្ថែមស្តីពី: ស្តាប់ការបកស្រាយអំពីការលើកឡើងជាលក្ខណះ វាយប្រហារពីបក្សប្រឆាំងមកលើ សម្តេចតេជោ កាលពីពេលថ្មីៗបំផុតកន្លងមកនេះ​ (Video Inside)