នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៥ ឯកឧត្តម ហ៊ុន ម៉ាណែត សមាជិកគណកម្មាធិការកណ្តាល និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាល ឯកឧត្តម កែវ ប៊ុនខៀង សមាជិកគណកម្មាធិការកណ្តាល ឯកឧត្តម អ៊ួ សំអួន សមាជិកគណកម្មាធិការកណ្តាល និងជាប្រធានគណកម្មាធិការគណបក្សខេត្ត ឯកឧត្តម សត្យា វុធ សមាជិកគណកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្ត ឯកឧត្តម យឹម សុខុម សមាជិកគណកម្មាធិការកណ្តាល និងជាអនុប្រធានគណកម្មាធិការគណបក្សខេត្ត ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត និងលោក លោក ស្រីជាអភិបាលស្រុកក្រុង ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត បានចូលរួមជាគណ:អធិបតីក្នុងវេទិកា “ថ្នាក់ដឹកនាំគណបក្ស ស្តាប់យុវជននិយាយ” នៅស្នាក់ការគណបក្សខេត្ត ដែលមានអ្នកចូលរួមជាយុវជនគណបក្សខេត្ត ស្រុក ក្រុង និងឃុំ សរុបប្រមាណ៦០០នាក់ ។