ព្រឹកថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ២០១៥នេះ គណៈកម្មាធិការគណបក្សស្រុកសំរោងទង បានរៀបចំពិធីសំណេះសំណាលមួយក្រោមអធិបតីភាពឯកឧត្តម សត្យា វុធ ប្រធានគណៈប្រចាំការ គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការគណបក្សខេត្ត និងជាទីប្រឹក្សាសម្តេចវិបុលសេនាភក្តីសាយ ឈុំ នៅស្នាក់ការគណបក្សខេត្ត ក្នុងគោលបំណងស្តាប់មតិចូលរួមរបស់យុវជនសកម្មជនគណបក្សទាំង១៥ ឃុំ និងការលើកឡើងរបស់សមាជិក សមាជិកាទាំងអស់ និងស្វែងរកដំណោះស្រាយនានា ដើម្បីធ្វើឱ្យផែនការអនុវត្តការងាររបស់ខ្លួនកាន់តែមានប្រសិទ្ធភាពខ្ពស់ និងកាន់តែប្រសើរឡើង។