សម្តេច​​វិបុលសេនាភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បាន​អញ្ជើញ​ចូល​រួម​គោរព​​វិញ្ញាណ​​ក្ខន្ធ​​ព្រះសព ព្រះ​មេគណ​​ខេត្ត​កំពង់ស្ពឺ


#‎កំពង់ស្ពឺ‬៖ រសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៥ នេះ សម្តេច​​វិបុលសេនាភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បាន​អញ្ជើញ​ចូល​រួម​គោរព​​វិញ្ញាណ​​ក្ខន្ធ​​ព្រះសព ព្រះតេគុណ ស៊ីវ គឹមសន ព្រះ​មេគណ​​ខេត្ត​កំពង់ស្ពឺ ដែល​បាន​​សុគត​ ​នៅ​ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០១៥ ដោយ​រោ​គា​ ជរាពាធ ក្នុងជន្មាយុ ៧១​ព្រះ​វស្សា និងបាន​​តម្កល់​​សព​​នៅក្នុង​​វត្ត​ម្រុំ​​ខាង​ជើង ស្ថិត​ក្នុង​​សង្កាត់​​ស្វាយ​​ក្រវ៉ាន់ ក្រុង​​ច្បារមន ខេត្តកំពង់ស្ពឺ។ ក្នុង​​កម្មវិធី​​នេះដែរ សម្តេច បាន​​ប្រគេន​​ទេយ្យវត្ថុ និង​បច្ច័យ​​​ជូន​ព្រះ​សង្ឃ​​ដែល​​គង់​​ក្នុងវត្ត​ចំនួន ៥០អង្គ និង​យាយ​ជី តាជី ចំនួន​៣០​នាក់​ផង​ដែរ។

សូម​​សម្តេចវិបុល​សេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃ​ព្រះ​​រាជា​ណា​​ចក្រ​​កម្ពុជា សូម​សម​ប្រកប​តែពុទ្ធ​ពរទាំង៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​​ឃ្លៀង​​ឃ្លាត​ឡើយ។

SayChhom61615 (8)SayChhom61615 (9)  SayChhom61615 (7)SayChhom61615 (6)SayChhom61615 (3)SayChhom61615 (2)   SayChhom61615 (4)SayChhom61615 (5)