រដ្ឋបាលស្រុកសំរោងទង សហការមន្ទីរកិច្ចការនារីខេត្តបាន ប្រារព្ឋទិវានារីអន្តរជាតិ 8 មីនា ខួប ១០៧ ក្រោមអធិបតីភាព លោកជំទាវ ខេង សំវ៉ាដា រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកសំរោងទង


ថ្ងៃសៅរ៍ ២រោច ខែផល្គុន ឆ្នាំរកា នព្ឋស័ក ពស ២៥៦១ ត្រូវនឹងថ្ងៃទី 3/3/2018 រដ្ឋបាលស្រុកសំរោងទង សហការមន្ទីរកិច្ចការនារីខេត្តបាន ប្រារព្ឋទិវានារីអន្តរជាតិ 8 មីនា ខួប ១០៧ ក្រោមអធិបតីភាព លោកជំទាវ ខេង សំវ៉ាដា រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកសំរោងទង (ក្រោមប្រធានបទ ស្ត្រីរួមគ្នារក្សាសន្តីភាព ដើម្បីការអភិវឌ្ឍន៍ )សមាសភាព ចូលរួមពេលព្រឹក រួមមាន មន្ត្រីជាស្ត្រីការិយាលយ័ជុំវិញស្រុក ក្រុមប្រឹក្សាស្រុក ឃុំ សរុប៥៩៤នាក់ ពេលរសៀលមានសមាសភាពមកពី គ្រូបង្រៀនបុគ្គលិកសុខាភិបាល នគរបាល កងរាជអាវុធហត្ថ សរុប៥៧៨នាក់។
សរុបទាំងព្រឹក និងពេលរសៀលមានអ្នកចូលរួម សរុប១១៧២ នាក់ ។ ក្នុងឱកាសនោះលោកជំទាវបានឧបត្ថម្ភ ក្នុងសមាជិកម្នាក់ៗ នូវក្រណាត់ស៊ឹង១ដុំ ថវិកា១ម៉ឺនរៀល។
photo_2009-08-20_00-04-37

photo_2009-08-20_00-04-18

photo_2009-08-20_00-04-41

photo_2009-08-20_00-04-33

photo_2009-08-20_00-04-14

photo_2009-08-20_00-04-03

photo_2009-08-20_00-04-29

photo_2009-08-20_00-04-25