នៅព្រឹកថ្ងៃអាទិត្យ ១១រោច ខែមាឃ ឆ្នាំរកា
នព្វសក័ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១១/០២/២០១៨
ឯកឧត្ដមអ៊ូ សំអួន អនុប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្ត បានចុះសាកល្បងស្វែងយល់ ពីការយល់ដឹងរបស់បងប្អូនកម្មករ កម្មការិនី ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ អំពីអត្ថប្រយោជន៍ដែលទទួលបានពីរាជរដ្ឋាភិបាលក្នុងឱកាសដែលសម្តេចតេជោ នាយករដ្ឋមន្ត្រីបាន ចុះជួបសំណេះ សំណាលជាមួយកម្មករ កម្មារីនី តាមរោងចក្រកន្លងមក។ តាមរយះសំណួរចម្លើយដោយមានការលើកចិត្ត បានបង្ហាញឱ្យឃើញថា បងប្អូនកម្មករកម្មការីនីយើងអាចឆ្លើយបានត្រឹមត្រូវភាគច្រើន ហើយខ្លះអាចសរសើរលើផ្ទាំងក្រដាសបានទៀតផង។ ពិនិត្យជារួមគឺអាចវាយតម្លៃបានថាបងប្អូនកម្មករយើងមានការយល់ដឹងច្រើនពីការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល និងការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាចំពោះជីវភាពរស់នៅរបស់ពួកគាត់ ។