ពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ/សង្កាត់មកពីគណបក្សប្រជាជនកម្ពុជាទាំង ៨៧ ឃុំ/សង្កាត់ ក្នុងខេត្តកំពង់ស្ពឺ


នារសៀលថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ ២០១៨ នៅសាលប្រជុំមន្ទីរបក្សខេត្ត មានការរៀបចំពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ សង្កាត់របស់គណបក្សទាំង ៨៧ ឃុំ/សង្កាត់ ក្នុងខេត្តកំពង់ស្ពឺ
ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី អនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ស្ពឺ ។
ក្នុងការសំណេះសំណាលនោះឯកឧត្តម ហ៊ុន ម៉ានី បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង ជាប្រធានគណបក្សប្រជាជនកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនចំពោះអស់លោក លោកស្រី សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ទូទាំងខេត្តកំពង់ស្ពឺ ។ ឯកឧត្តម ហ៊ុន ម៉ានី ក៏បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះបងប្អូនអតីតសមាជិក សមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ ដែលបានស្ម័គ្រចិត្តប្រកបដោយ មនសិការដ៏ថ្លៃថ្លា មកចូល រួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដើមី្បរួមគ្នាធានាបាននូវឯកភាពជាតិ និង សាមគ្គីជាតិ ក្នុងគោលដៅបម្រើ ប្រជាពលរដ្ឋឲ្យបានល្អនៅមូលដ្ឋាន។ ឯកឧត្តម បានបញ្ជាក់ថា ទោះបី គណបក្សសង្រ្គោះជាតិ ត្រូវបានរំលាយតាមគោលការណ៍ច្បាប់ក៏ពិតមែន ប៉ុន្តែបងប្អូននៅតែមានសិទ្ធិសេរីភាពខាង នយោបាយ និង ត្រូវបានការពារស្របតាមរដ្ឋធម្មនុញ្ញ និង ច្បាប់ជាធរមាន លើកលែងតែថ្នាក់ដឹកនាំមួយចំនួន ដែលត្រូវតុលាការកំពូល ហាមឃាត់ការធ្វើសកម្មភាពនយោបាយរយៈពេលប្រាំឆ្នាំប៉ុណ្ណោះ។ឯកឧត្តម ហ៊ុន ម៉ានី បានបន្ថែមទៀតថា ទោះបី សភាពការណ៍សកលលោក និង សភាពការណ៍ក្នុងតំបន់ មានការវិវត្តន៍ប្រែប្រួលយ៉ាងណាក្តី ក៏រាជរដ្ឋាភិបាល ក្រោម ការដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលកើតចេញពីគណបក្សប្រជាជនកម្ពុជា នៅតែបន្តប្រកាន់ខ្ជាប់ ដោយឥត ងាករេនូវឧត្តមគតិ និង បេសកកម្មជាប្រវត្តិសាស្ត្ររបស់ខ្លួន គឺរួមសុខ រួមទុក្ខជាមួយប្រជាជនគ្រប់ កាលៈទេសៈ ក្នុងការអនុវត្តគោលនយោបាយបង្រួបបង្រួម ផ្សះផ្សាជាតិ និង ឯកភាពជាតិ ដើមី្បប្រមូលកម្លាំង សាមគ្គីជាតិ ក្នុងបុព្វហេតុការពារ ប្រទេសជាតិឲ្យស្ថិតស្ថេរគង់វង្ស ក្នុងឯករាជ្យ សន្តិភាព អធិបតេយ្យ និង បូរណ ភាពទឹកដីដ៏ពេញលេញ និង កសាងប្រទេស ជាតិឲ្យជឿនលឿន មានវឌ្ឍនភាពខ្លាំងក្លាលើគ្រប់វិស័យ មានសាមគ្គី ភាពរឹងមាំ មានការគោរពសិទ្ធិមនុស្ស តម្លៃសីលធម៌ សេចក្តីថ្លៃថ្នូរនៅក្នុងសង្គម សិទ្ធិសេរីភាព យុត្តិធម៌ និង លទ្ធិ ប្រជាធិបតេយ្យ សេរីពហុបក្ស ដែលបានចាក់គ្រឹះយ៉ាងរឹងមាំនៅក្នុងសង្គមកម្ពុជាយើង ។ ក្នុងនោះការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដែលប្រព្រឹត្តទៅនាថ្ងៃទី២៥ ខែ កុម្ភៈ ឆ្នាំ២០១៨ និង ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នាថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ២០១៨ តាមការគ្រោងទុក។
photo_2009-08-20_00-04-15
Windows 10 key online
www.licensekeysale.com
photo_2009-08-20_00-04-33

photo_2009-08-20_00-04-11

photo_2009-08-20_00-04-28

photo_2009-08-20_00-04-24

photo_2009-08-20_00-04-20