សេចក្តីសម្រេចចិត្តនៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ត្រូវបានរៀបចំពិធីផ្សព្វផ្សាយនៅខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រោមអធិបតីភាពឯកឧត្តមទេសរដ្ឋមន្រ្តី ឆាយ ថន ប្រធានក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ហ៊ុន ម៉ានី អនុប្រធានទី១ ថ្នាក់កណ្តាលចុះជួយខេត្តកំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងជាប្រធានគណបក្សខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធាន និងសមាជិក សមាជិកក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ស្ពឺ រួមនឹងសមាជិកាគណៈកម្មាធិការគណបក្សខេត្ត ក្រុមប្រឹក្សាខេត្ត ប្រធានគណៈកម្មាធិការគណបក្សក្រុង ស្រុក ប្រធានអនុប្រធាន សាខាបក្សមន្ទីរ អង្គភាព នៅក្នុងខេត្តកំពង់ស្ពឺទាំងមូល។
ឯកឧត្តម ឆាយ ថន ដឹកនាំ កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចចិត្តនៃ មហាសន្និបាតវិសាមញ្ញតំណាងទូទាំង ប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ
