ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញ ជាអធិបតីភាពក្នុងពិធីសម្ភោធ ដាក់ឲ្យប្រើប្រាស់ អាគាររោងចក្រកាត់ដេរ


គងពិសី៖ កាលពី ថ្ងៃព្រហស្បតិ៍ ៣រោច ខែបុស្ស ឆ្នាំរការ ព.ស២៥៦១ ត្រូវនឹងរសៀលថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៨ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅអគាររោងចក្រកាត់ដេរសំម្លៀកបំពាក់កក្រុមហ៊ុន master king garment manufacturing Cambodia ស្ថិតនៅភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត បានឱ្យដឹងថា ក្រុមហ៊ុនរោងចក្រកាត់ដេរសំម្លៀកបំពាក់ទូទាំងខេត្តកំពង់ស្ពឺទាំងអស់មានចំនួន ២០៦កន្លែង ដែលផ្ដល់ឱកាសការងារដល់កម្មករសរុបចំនួន៩៣.៣០០នាក់ ស្រីចំនួន ៧៨.២៦៥នាក់ ដែលទាំងនេះបង្ហាញឱ្យឃើញពីភាពរីកច្រើន និងការអភិវឌ្ឍន៍ឥតឈប់ឈរ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ទៀតថា កត្តាដែលធ្វើឱ្យវិស័យកាត់ដេររីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃដោយសារអ្នកវិនិយោគគិនមើលឃើញពីស្ថេរភាពនយោបាយ និងការរីកចម្រើនខាងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា មានភាពល្អប្រសើរ និងមានសុខសន្តិភាព ទើបធ្វើឱ្យអ្នកវិនិយោគទាំងអស់មានសេចក្ដីទុកចិត្តក្នុងបណ្ដាក់ទុកនៅក្នុងខេត្តកំពង់ស្ពឺ ក៏ដូចជាប្រទេសកម្ពុជាទាំងមូលផងដែរ ៕
photo_2018-01-04_16-40-40

photo_2018-01-04_16-41-02

photo_2018-01-04_16-40-58

photo_2018-01-04_16-40-51

photo_2018-01-04_16-40-48

photo_2018-01-04_16-40-44