ក្រោយពីបានទទួលដំណឹងករណីគ្រោះថ្នាក់ចរាចររបស់កម្មករព្រឹកមិញនៅផ្លូវលេខ៤១ គីឡូវម៉ែត្រលេខ ២៦-២៧ ចំណុចមុខភ្នំស្រង់ ស្រុក គងពិសី ឯកឧត្ដម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធជុំវិញខេត្ត និងថ្នាក់ដឹកនាំស្រុក បានចុះសាកសួរសុខទុក្ខបងប្អូនកម្មករ កម្មាការនីដែលរងរបួស ដល់មន្ទីពេទ្យបង្អែកស្រុកគងពិសី។
ករណីគ្រោះថ្នាក់ខាងលើបណ្ដាលឲ្យមានអ្នកស្លាប់01នាក់ និង រងរបួសធ្ងន់ស្រាល ជាង40 នាក់ដោយត្រូវ បញ្ជូនទៅមន្ទីរពេទ្យខេត្តកំពង់ស្ពឺ និងភ្នំពេញ ប្រមាណ20 នាក់ ។