ឯកឧត្តម វ៉ី សំណាង ៖ កង់ចំនួន៣៣៣គ្រឿង ត្រូវបានផ្ដល់ជូនដល់សិស្សានុសិស្សក្រីក្រ និងជាកូនកំព្រានៅក្នុងខេត្តកំពង់ស្ពឺ


កំពង់ស្ពឺ ព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណអភិបាលកំពង់ស្ពឺ បានអញ្ជើញជាអធិបតីភាពក្នុងពីធីចែកអំណោយកង់ដល់សិស្សានុសិស្សក្រីក្រនិងជាកូនកំព្រានៅក្នុងខេត្តកំពង់ស្ពឺ ចំនួន៣៣៣គ្រឿង ដែលមានការចូលរួម លោកស្រី អភិបាលរង ក្រុង ស្រុក លោកនាយករងរដ្ឋបាលខេត្ត លោក លោកស្រី ប្រធានមន្ទីរជុំវិញខេត្ត និងលោកនាយកអង្គមូលនិធីសៅ សារី ផងដែរ ។
ឯកឧត្តម វ៉ី សំណាង ក៏បានថ្លែងអំណរគុណដល់មូលនិធិសៅ សារី ដែលនាំមកនូវកង់ចំនួន ៣៣៣ គ្រឿង ក្នុងការរួមចំណែក ជួយដល់សិស្សានុសិស្សក្រីក្រ និងជាកូនកំព្រានៅក្នុងខេត្តកំពង់ស្ពឺ ។
ឯកឧត្តម ក៏បានផ្ដាំផ្ញើដល់កូនៗសិស្សានុសិស្សទាំង នៅពេលទទួលបានកង់ទាំងនេះត្រូវតែចេះថែទាំរក្សា ពេលធ្វើដំណើរទៅកាន់សាលារៀនត្រូវជិះប្រកាន់ស្ដាំ មុននិងឆ្លងថ្នល់ត្រូវចេះមើលឆ្វេង មើលស្ដាំ និងយកទុកដាក់សិក្សារៀនសូត្រអោយពូកែ ដើម្បីជាធនធានរបស់ប្រទេសជាតិទៅថ្ងៃអនាគត ៕
23843634_1860472447616079_7993628030917708323_n

23844909_1860473060949351_789615141082959569_n

23905290_1860472444282746_8203564829153769197_n

24129466_1860473280949329_2702344534242356826_n