នៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧នេះនៅមុខសាលាខេត្ត ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត បានដឹកនាំមន្ត្រីរាជការគ្រប់ជាន់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋទូទាំងខេត្តកំពង់ស្ពឺ ប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិ ព្រះបរមរតនកោដ្ឋ ។ សូមថ្វាយព្រះរាជកុសលព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ព្រះបរមរតនកោដ្ឋ សូមបានយាងសោយព្រះបរមសុខ ក្នុងសុគតិភព ៕