ឯកឧត្ដមអភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ដឹកនាំប្រតិភូចុះសាកសួរសុខទុក្ខ និងនាំអំណោយជូនដល់យោធាការពារព្រំដែនជួរមុខ ខេត្តប្រាសាទព្រះវិហារ ៧អង្គភាព


(ព្រះវិហា)៖ រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី៣០-៣១ ខែសីហា ដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧នេះ ប្រតិភូរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ ដឹកនាំដោយ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ចុះសំណេះសំណាល និងសួរសុខទុក្ខកងទ័ពឈរជើងការពារជួរមុខ នៅតំបន់ប្រាសាទព្រះវិហារ ដោយមានការទទួលស្វាគមន៍ពី នាយឧត្តមសេនីយ៍ គន់ គីម មេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទ និងនាយសេនាធិការចម្រុះ។

ឯកឧត្តម វ៉ី សំណាង បានកោតសរសើរអំពីវិរភាព បងប្អូនកងទ័ពឈរជើងការពារជួរមុខ នៅតំបន់ប្រាសាទព្រះវិហារ ដែលបានខិតខំប្រឹងប្រែង ការពារបូរណភាពទឹកដី ការពារព្រំដែន និងអធិបតេយ្យភាពរបស់កម្ពុជា។ សម្ភារៈជាគ្រឿងឧបភោគទាំងអស់ ដែលបានយកមកប្រគល់ជូននេះ គ្រាន់តែទឹកចិត្តនៃក្រុមការងារ ខេត្តកំពង់ស្ពឺទាំងមូល ដែលបានបង្ហាញឲ្យឃើញពីសាមគ្គីភាព និងការយកចិត្តទុកដាក់ របស់សមភូមិក្រោយ ចំពោះសរភូមិមុខ ។

ឯកឧត្ដម វ៉ី សំណាង ក៏បានឧបត្ថម្ភទៅដល់កងពល និងវរៈចំនួន០៧អង្គភាពនូវអង្ករ៧តោន មី៧០០កេស ទឹកត្រី៣៥០យួរ ទឹកស៊ីអ៊ីវ៣៥០យួរ ត្រីខកំប៉ុង ប៊ីចេង៧០គីឡូក្រាម ល្ពៅ ស្ពៃក្ដោប ខ្ទឹមបារាំង ត្រឡាច ត្រសក់ ៣,២០០ គីឡូក្រាម សាច់ជ្រូក១០០គីឡូក្រាម។ ចែកជូនទៅដល់នាយទាហាន ចំនួន៣៥០នាក់នូវសម្ភារៈចំនួន ៣៥០ឃីត ( មី ត្រីខ ក្រមារ ថ្នាំ
ពេទ្យ បារី ភេសជ្ជៈ) ក្នុងម្នាក់ៗទទួលមាន០១ឃីត និងថវិកាចំនួន ៤០,០០០ រៀល។

សូមបញ្ជាក់ផងដែរ ក្នុងដំណើរសាកសួរសួរសុខទុក្ខឯកឧត្ដមអភិបាលខេត្ត និងប្រតិភូទាំងអស់បានគ្នា ទស្សនាប្រាសាទសំបូរព្រៃគុក ប្រាសាទតាមាន់ ប្រាសាទព្រះវិហារ រួមទាំងកន្លែងសំខាន់ៗជាច្រើនទៀត៕
fn-2017-09-01-08-12-18-1

fn-2017-09-01-08-12-18-2

fn-2017-09-01-08-12-18-3

fn-2017-09-01-08-12-18-4

fn-2017-09-01-08-12-18-5

fn-2017-09-01-08-12-18-6

fn-2017-09-01-08-12-18-7