ឯកឧត្ដមអភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ សូមគោរពជូនពរ លោកជំទាវ ម៉ែន សំអន ក្នុងឱកាសខួបកំណើតគម្រប់ ៦៤ ឈានចូល ៦៥ឆ្នាំ


(ភ្នំពេញ)៖ ក្នុងឱកាសដ៏មហានក្ខត្តឫក្សប្រារព្ធខួបកំណើតគម្រប់ ៦៤ឆ្នាំ ឈានចូល ៦៥ឆ្នាំ របស់លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច, ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងលោកជំទាវ ឈុន ស៊ីន ព្រមទាំងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្ត សូមគោរពជូនពរ លោកជំទាវ ម៉ែន សំអន មានសុខភាពល្អបរិបូរណ៍ ប្រាជ្ញាឈ្លាសវៃ ពលានុភាពមាំមួន ប្រាជ្ញាញាណភ្លឺថ្លាជាដ៏រាប ជន្មាយុយឺនយូរ និងសូមទទួលបាននូវជោគជ័យថ្មីៗធំធេងថែមទៀត ក្នុងការចូលរួមដឹកនាំមាតុភូមិកម្ពុជា​ឆ្ពោះទៅរកសុខសន្តិភាព ស្ថិរភាព វិបុលភាព និងអភិវឌ្ឍន៍លើគ្រប់វិស័យ។

សូម លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី ព្រមទាំងបុត្រាបុត្រី និងចៅប្រុសចៅស្រីជាទីស្រឡាញ់ សូមប្រកបដោយពុទ្ធពរទាំង៤ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

សូមគោរពជូនពរពី ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងលោកជំទាវ ឈុន ស៊ីន ព្រមទាំងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្ត៖
vsn