ប្រឡាយមេពាមពូល ប្រវែង ៣.៩៥០ ម៉ែត្រ មានទីតាំងស្ថិតក្នុងឃុំក្រាំងដឺវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ ប្រឡាយមេនេះ មានតួនាទីស្រូបយកទឹកភ្លៀងពីតំបន់ជួរភ្នំក្រវាញ និងមួយផ្នែកទៀតពីតំបន់ផ្ទៃរងទឹកភ្លៀងក្នុងតំបន់ ទៅបម្រើឱ្យការស្រោចស្រពលើផ្ទៃដីដំណាំស្រូវ ចំនួន ១.៨៥៤ ហិកតា និងដំណាំរួមផ្សំ ចំនួន ៦០ ហិកតា នៅក្នុងស្រុកភ្នំស្រួច ។
ដើម្បីឱ្យការផ្តត់ផ្គង់ទឹកស្រោចស្រពកាន់តែមានប្រសិទ្ធភាព ប្រឡាយមេពាមពូល ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម បើកការដ្ឋានធ្វើការកែលំអឡើងវិញ ដោយបំពាក់បន្ថែមនូវសំណង់សិល្បការមួយចំនួន ៕