មហាគ្រួសារគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ រៀបចំដង្ហែរក្បួនយុទ្ធនាការទ្រង់ទ្រាយធំមានអ្នកចូលរួមរាប់ពាន់នាក់


(កំពង់ស្ពឺ) ៖ នាថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៧នេះ ស្ថិតក្នុងសួនច្បារ សម្តេចសង្ឃរាជជួនណាត សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន សមាជិក សមាជិការ និងអ្នកគាំទ្រាំ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ រាប់ពាន់នាក់ ដឹកនាំដោយឯកឧត្ដម ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្ត មណ្ឌលខេត្តកំពង់ស្ពឺ អនុប្រធានក្រុមការងារ ថ្នាក់កណ្តាល ឯកឧត្ដម ឆាយ ថន ប្រធានក្រុមកាងារ ថ្នាក់កណ្ដាល ឯកឧត្ដម វ៉ី សំណាង ប្រធានគណបក្សខេត្តកំពង់ស្ពឺ  ចុះជួយខេត្តកំពង់ស្ពឺ ហើយផេកហ្វេសប៊ុករបស់សម្តេចតេជោ ហ៊ុន សែន ក៏បានផ្សារបន្តផ្ទាល់ផងដែរ។

សម្រាប់ការជួបជុំមហាគ្រួសារ យុវជនគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ  និងអ្នកគាំទ្រាំទាំងអស់ បានធ្វើចេញយុទ្ធនាលោកការឃោសនា ទ្រង់ទ្រាយធំ និងចង់បញ្ជាក់ប្រាប់ថា សមាជិកគណបក្សប្រជាជនកម្ពុជា ជាយុវជន ប្តេជ្ញាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំការអភិវឌ្ឍន៍ឃុំ-សង្កាត់ ឲ្យមានភាពរីកចំរើន  ធ្វើឲ្យជីវភាពប្រជាពលរដ្ឋ កាន់តែធូធារ បន្តរក្សាសុខសន្តិភាព ពង្រឹងសន្តិសុខ និងសុវត្ថិភាព ជូនប្រជាពលរដ្ឋ ឲ្យបានកាន់តែល្អ ប្រសើ។ បន្ទាប់ពីការជួបជុំគ្នានោះ បានបែងចែកចុះឃោសនាតាមភូមិ ឃុំ ដែលមានក្នុងផែកនការកំណត់។

ដោយឡែកហ្វេសប៊ុករបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើការផ្សាយបន្តផ្ទាល់ ពីទិដ្ឋភាពក្បួនដង្ហែរគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺផងដែរ គឺបញ្ជាកថា មានតែ “គណបក្សប្រជាជនកម្ពុជា” តែមួយគត់ដែលយើងជឿទុកចិត្តតាំងពីដើមរហូតមក។ ដូច្នេះបងប្អូនប្រជាពលរដ្ឋត្រូវនាំគ្នាទៅបោះឆ្នោតឱ្យ បេក្ខជន ក្រុមប្រឹក្សា ឃុំ សង្កាត់ របស់“គណបក្សប្រជាជនកម្ពុជា” នៅថ្ងៃអាទិត្យទី ៤ មិថុនា ២០១៧ខាងមុខនេះ៕

photo_2017-06-01_10-01-20.jpg 1

photo_2017-06-01_10-01-24.jpg 1

photo_2017-06-01_10-01-28.jpg 1

photo_2017-06-01_10-01-31

photo_2017-06-01_10-01-35.jpg 1

photo_2017-06-01_10-01-38.jpg 1

photo_2017-06-01_10-12-33.jpg​ 1

photo_2017-06-01_10-01-16.jpg 1

photo_2017-06-01_10-01-12.jpg 1