ឯកឧត្ដម វ៉ី សំណាង ដឹកនាំសមាជិក គណបក្សប្រជាជនកម្ពុជា ដង្ហែក្បូនយុទ្ធនាការបោះឆ្នោតជ្រើសក្រុមប្រឹក្សា ឃុំ-សង្កាត់ថ្ងៃចុងបញ្ចប់ ដោយមានសមាជិកចូលរួមរាប់ពាន់នាក់


(កំពង់ស្ពឺ)៖ ក្បួនដង្ហែរយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឈានដល់ថ្ងៃបញ្ចប់នាថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧នេះហើយ។ សម្រាប់គណបក្សប្រជាជនកម្ពុជាទូទាំងខេត្តកំពង់ស្ពឺ បានរៀបក្បួនដង្ហែរតាមឃុំ-សង្កាត់នានា ដើម្បីបិទយុទ្ធការ ដែលមានការចូលរួមពីមហាគ្រួសារ គណបក្សប្រជាជនរាប់ពាន់នាក់។

ដោយឡែក សម្រាប់សង្កាត់រកាធំ ក្រុងច្បារមន ឯកឧត្ដម វ៉ី សំណាង ប្រធានគណបក្សខេត្តកំពង់ស្ពឺ និងឯកឧត្ដមនាយឧត្តមសេនីយ៍ ជួ សារុន ប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយ សង្កាត់រការធំ បានដឹកនាំក្រុមការងារ សមាជិកសមាជិកាជាង៥០០នាក់ ចុះឃោសនាតាមគ្រប់ភូមិដើម្បីបង្ហាញពី សុខសន្តិភាព ស្ថេរភាពនយោបាយ ការរីកចំរើន ការអភិវឌ្ឍន៍លើគ្រប់វិស័យ ដែលកើតឡើងដោយស្នាដៃរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា។

ឯកឧត្ដម វ៉ី សំណាង ប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា រាល់សមិទិ្ធផលនានាទូទាំងប្រទេស​កម្ពុជាដូចសព្វថ្ងៃនេះ បានមកពីការខិតខំប្រប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានរំដោះប្រទេសជាតិចេញពី របបបនប្រល័យពួជសាសន៍ ប៉ុល ពត នាថ្ងៃ ៧មករា ឆ្នាំ១៩៧៩ ហើយបានស្តារប្រទេសជាតិពីបាតដែទទេរហូតមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ មានសាលារៀន គ្រឹះស្ថានសិក្សា ស្ពានថ្នល់ មណ្ឌលសុខភាព ទីអារាមសាសនា ព្រមទាំងសមិទ្ធិផលជាច្រើនទៀត។

ឯកឧត្ដម វ៉ី សំណាង បានអំពាវនាវដល់មហាគ្រួសារនៃគណបក្សប្រជាជនកម្ពុជា ទាំងអស់អញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាឃុំ សង្កាត់ឱ្យបានគ្រប់គ្នា នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខ ដើម្បីបន្តការគាំទ្របេក្ខភាពក្រុមប្រឹក្សាឃុំ សង្កាត់ របស់គណបក្សប្រជាជនកម្ពុជា ដឹកនាំការអភិវឌ្ឃលើគ្រប់វិស័យទាំងអស់ សម្រាប់កូនចៅជំនាន់ក្រោយៗទៀត៕
fn-2017-06-02-12-00-43-0

fn-2017-06-02-12-00-43-1

fn-2017-06-02-12-01-36-2

fn-2017-06-02-12-01-37-3

fn-2017-06-02-12-01-37-4

fn-2017-06-02-12-01-38-5

fn-2017-06-02-12-01-38-6

fn-2017-06-02-12-01-39-8

fn-2017-06-02-12-01-39-9