ឯកឧត្តម ហ៊ុន ម៉ានី អនុប្រធានទី១ក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ស្ពឺ អញ្ជើញជួបសំណេះសំណាលជាមួយមន្រ្តីគណបក្ស ឃុំព្រៃរំដួល និងឃុំព្រៃក្មេង ស្រុកភ្នំស្រួច


នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧នេះ ឯកឧត្តម ហ៊ុន ម៉ានី អនុប្រធានទី១ក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីឯកឧត្តម ឡាយ អ៉ីពិសិដ្ឋ ប្រធានក្រុមការងារ និងឯកឧត្តម សួស គង់ អនុប្រធានទី១ ក្រុមការងារចុះជួយស្រុក ព្រមទាំងក្រុមការងារបានអញ្ជើញមកសំណេះសំណាល និងសួរសុខទុក្ខសមាជិក សមាជិកាជា មន្ត្រីគណបក្សនៅឃុំព្រៃក្មេង និង ព្រៃរំដួល ស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ។

នាឱកាសនោះឯកឧត្តមបានមានប្រសាសន៍ថា៖ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជនកម្ពុជា បាននាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍន៍ ប្រជាពលរដ្ឋមានឱកាសរកបានការងារល្អៗ មានផ្ទះថ្ម ផ្ទះក្បឿង ផ្លូវ ទឹក ភ្លើង មានជីវភាពធូរធារ ។ ហើយអ្វីៗគ្រប់យ៉ាងនៅតែមានស្ថេរភាព ឱ្យតែបងប្អូនបោះឆ្នោតជូនមេឃុំគណបក្សប្រជាជនកម្ពុជា បានដឹកនាំភូមិ ឃុំយើងបន្តទៀត…ជាធម្មតាទេចានក្នុងរាវ ដូចជីវិតជាប្តីប្រពន្ធ រមែងតែងតែមានការប៉ះទង្គិចគ្នាតិចតួចជាមិនខានឡើយ។
ឯកឧត្តមបានបញ្ជាក់បន្ថែម និងសំណូមពរថា៖ បើគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត គណបក្សណាក៏អាចរស់នៅជាមួយបានដែរ ចំពោះបងប្អូនទាំងអស់គ្នាជាសមាជិករបស់បក្ស ត្រូវប្រែក្លាយសមាជិកភាពមួយនាក់ជាសន្លឹកឆ្នោត១សន្លឹកយ៉ាងតិច គឺ បោះជូនមេឃុំរបស់គណបក្សប្រជាជនកម្ពុជា៕
photo_2017-05-21_12-36-22photo_2017-05-21_12-34-35

photo_2017-05-21_12-36-2518519883_1898327357091258_5389423873772572886_n

18556375_1898327480424579_3131903904373205353_n18557171_1995910773971589_8171574319688698002_n

18557385_1995910430638290_7318028547095451659_n18582203_1892195090806221_5659867959199893418_n