សមាជិកគណបក្សសង្រ្គោះជាតិ បន្តចាកចេញមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាទៀតហេីយ


ភ្នំស្រួច ៖ នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ នេះ ឯកឧត្តម វ៉ី សំណាង ប្រធានគណៈកម្មាធិការបក្សខេត្ត ឯកឧត្តម សួស គង់ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ក្រុមការងារចុះជួយស្រុកភ្នំស្រួច ដោយមានការចូលរួមពី ឯកឧត្តម លោក លោកស្រីក្រុមការងារ ថ្នាក់កណ្តាល ប្រធាន អនុប្រធានគណៈកម្មាធិការបក្សស្រុកភ្នំស្រួចលោក លោកស្រីក្រុមការងារ ចុះជួយឃុំ បានអញ្ជើញជួបសំណេះសំណាល បញ្ចូលសមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជាចំនួនមានសមាជិកចំនួន ១២៤នាក់ មកពីគណបក្សសង្រ្គោះជាតិនៅឃុំ តាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ បងប្អូនទាំង ១២៤ នាក់បានបង្ហាញពីការខកចិត្តដែលធ្លាប់ចាញ់បោកការឃោសនារបស់បក្សប្រឆាំងកន្លងមក ហើយពេលនេះក៏បានភ្ញាក់រលឹកឡើងវិញមានការស្តាយក្រោយជាខ្លាាំង ក្នុងឱកាសនេះដែរក៏បានធ្វើការបេ្តជ្ញាចិត្តមករួមរស់ និងគាំទ្របោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាជារៀងរហូត។
photo_2017-05-18_22-12-41

photo_2017-05-18_22-12-36

photo_2017-05-18_22-12-26

photo_2017-05-18_22-12-20

photo_2017-05-18_22-03-19