នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧ នេះ ឯកឧត្តម លី សុន ប្រធានក្រុមការងារ និង ឯកឧត្តម អ៊ុក កោសា អនុប្រធានទី១ ក្រុមការងារចុះជួយស្រុកឧដុង្គ បានជួបសំណេះសំណាលសាកសួរសុខទុក្ខបងប្អូនកម្មករ កម្មការិនី ចំនួន ១,១២៣នាក់ នៅភូមិត្រពាំងកន្សែង ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ ក្នុងឱកាសនោះផងដែរ លោក ចឹក បូរិន ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បានអនុញ្ញាតឲ្យផ្សព្វផ្សាយនូវគោលនយោបាយអភិវឌ្ឍន៍វិស័យ ការងាររបស់រាជរដ្ឋាភិបាលជូនដល់បងប្អូនកម្មករ កម្មការិនីផងដែរ។ តាមរយៈគោលនយោបាយអភិវឌ្ឍន៍វិស័យការងាររបស់រាជរដ្ឋាភិបាល បងប្អូនកម្មករ និយោជិត នឹងទទួលបាននូវអត្ថប្រយោជន៍ យ៉ាងសំខាន់មាន ៖
១-ការធ្វើឲ្យប្រសើឡើងនូវជីវភាពរស់នៅ
២-គាំពារ និងយកចិត្តទុកដាក់ដល់សុខមាលភាពបងប្អូន កម្មករ និយោជិត
ក្នុងគ្រប់កម្មវិធី គោលនយោបាយទាំងអស់របស់រាជរដ្ឋាភិបាល គឺធ្វើឲ្យបងប្អូនកម្មករ និយោជិត ប្រជាពលរដ្ឋទទួលបានផលប្រយោជន៍ផ្សេងៗបន្ថែមទៀត ដើម្បីធ្វើឲ្យជីវភាពកាន់តែប្រសើឡើង នឹងទទួលបានការអភិវឌ្ឍន៍រីកចំរើនតទៅមុខទៀត។