បងប្អូនកម្មករកម្មការិនី ក្នុងឃុំបសេដ្ឋ ស្រុកបសេដ្ឋចំនួន ៦៣៤ នាក់ ទទួលការផ្សព្វផ្សាយពីគោលនយោបាយអភិវឌ្ឍន៍វិស័យការងារ


នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ នេះឯកឧត្តមនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយឃុំបសេដ្ឋ និង លោក ចឹក បូរិន ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត និង បានចុះទៅភូមិព្រៃរំដួលខាងជើង ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដើម្បីសំណេះសំណាលសាកសួរសុខទុក្ខ និងផ្សព្វផ្សាយគោលនយោបាយអភិវឌ្ឍន៍វិស័យការងារ ជូនដល់បងប្អូនកម្មករ កម្មការិនី ចំនួន ៦៣៤នាក់ ប្រុស ២៧នាក់។ លោកចឹក បូរិន បានបញ្ជាក់ថាជូនកម្មករកម្មការិនីបន្ថែមថា សព្វថ្ងៃនេះរាជរដ្ឋាភិបាលយកចិត្តទុកដាក់ដល់បងប្អូនកម្មករ កម្មការិនី ទាំងជីវភាពរស់នៅ និងសុខមាលភាព ក្នុងឱកាសនេះក៏សូមថ្លែងអំណរគុណចំពោះបងប្អូន ដែលបានគាំទ្រនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសលើវិស័យការងាររបស់បងប្អូន។
photo_2017-05-10_21-44-50

photo_2017-05-10_21-44-57

photo_2017-05-10_21-45-15