នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦ នៅទីស្នាក់ការគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ បានប្រារព្ធមិទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៥ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ក្រោមអធិបតីឯកឧត្តម វ៉ី សំណាង ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ឯកឧត្តម យឹម សុខុម អនុប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិការប្រមាណ៧០០នាក់។
ថ្លែងទៅកាន់អង្គពិធីឯកឧត្តម វ៉ី សំណាង មានប្រសាសន៌ថា «យើងសូមសម្ដែងនូវកតញូតា ធម៌ដ៏ជ្រាលជ្រៅ ចំពោះគណបក្សប្រជាជនកម្ពុជា ដែលជានិច្ចជាកាលតែងតែប្រកាន់ខ្ជាបឥតប្រែប្រួល នូវគោលបំណង និងឧត្តមគតិរបស់ខ្លួន ដែលផ្សារភ្ជាប់ទៅនឹងគោលការណ៍ ប្រជាធិបតេយ្យ ប្រជាជន»។ ក្នុងន័យនេះ គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សកើតពីប្រជាជន រួមសុខរួមទុក្ខជាមួយ ប្រជាជនគ្រប់កាលៈទេសៈ ធ្វើជាស្នូលនៃការ បង្រួបបង្រួមជាតិ និងបង្រួបបង្រួមកម្លាំងប្រជាជន គ្រប់ស្រទាប់ជាន់ថ្នាក់ ដោយគ្មានការរើសអើង ជាកម្លាំងមហាសាមគ្គីជាតិដ៏ធំទូលាយ ពុះពារឆ្លង កាត់គ្រប់ឧបសគ្គ ហើយហ៊ានពលិកម្មឥតរួញរា ក្នុងការបម្រើផលប្រយោជន៍ដ៏ឧត្តុងឧត្តម របស់ជាតិ មាតុភូមិ និងប្រជាជន។
ចុងបញ្ចប់នៃកម្មវិធីគណៈអធិបតីក៌បានជូនវត្ថុអនុសាវរីយ៌ដល់និវត្តន៌ជនមានគុណបំណាច់ចំពោះជាតិមាតុភូមិនាពេលកន្លងផងដែរ៕