ពិធីសម្ពោធសមិទ្ធផលនានាក្នុងវត្តព្រះខែចាស់មានឫទ្ធិ


ព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦នេះ ឯឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសម្ពោធសមិទ្ធផលនានាក្នុងវត្តព្រះខែចាស់មានឫទ្ធិ ស្ថិតក្នុងភូមិពង្រ ឃុំស្វាយចចឹប ស្រុកបសេដ្ឋ។ ថ្លែងក្នុងពិធីសម្ពោធនោះ ឯកឧត្តមប្រធានក្រុមប្រឹក្សាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនជិតឆ្ងាយ មានពីប្រទេសអាមេរិច ប្រទេសសិង្ហបុរី សប្បុរសជនមកពីរាជធានីភ្នំពេញ ខេត្តកណ្តាល និងពុទ្ធបរិស័ទជិតឆ្ងាយក្នុងខេត្តកំពង់ស្ពឺ ពិសេសប្រជាពលរដ្ឋក្នុងស្រុកបសេដ្ឋ ដែលបានចូលរួមជ្រះថ្លាក្នុងការកសាងសមិទ្ធផលក្នុងវត្តនេះ។ សូមបញ្ជាក់វត្តព្រះខែចាស់មានឫទ្ធិនេះមានការខ្វះខាតច្រើន និងត្រូវការសប្បុរជនជិតឆ្ងាយជួយកសាងបន្តទៀត ដើម្បីឱ្យស័ក្តិសមជាទីគោរពបូជាក្នុងវិស័យព្រះពុទ្ធសាសនានៃយើង។ វត្តព្រះខែចាស់មានឫទ្ធិនេះមានប្រវត្តិជិត៣៦៨ឆ្នាំមកហើយ ដែលពីមុខមានឈ្មោះថាវត្តពូកែ ហើយក្នុងសម័យព្រះបាទអង្គដួងត្រូវបានប្តូរមកជាវត្តសំពះព្រះខែចាស់ និងបច្ចុប្បន្នមានឈ្មោះជាផ្លូវការថា វត្តព្រះខែចាស់មានឫទ្ធិ ស្ថិតលើផ្ទៃដីប្រមាណ២,៥ ហិកតា។

FB_IMG_1466342808803

FB_IMG_1466342816525FB_IMG_1466342793111

FB_IMG_1466342825901

FB_IMG_1466342799005