វគ្គអប់រំនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺជំនាន់ទី១២


នៅព្រឹកថ្ងទី១១ ខែមិថុនា ឆ្នាំ២០១៦  នៅស្នាក់ការគណៈបក្សស្រុកឱរ៉ាល់ មានធ្វើពិធីបើកវគ្គអប់រំនយោបាយរបស់គណបក្សខេត្តជំនាន់ទី១២ ក្រោមអធិបតីភាពឯកឧត្តម យឹម សុខុម អនុប្រធានបក្សខេត្ត និងជាប្រធានគណៈឃោសនាអប់រំ នៃគណៈកម្មាធិការបក្សខេត្ត ។ វគ្គនេះមានរយះពេលពីរថ្ងៃចាប់ពីថ្ងៃទី១១-១២ ខែមិថុនា មានសិក្ខាកាមចូលរួមចំនួន១៥០នាក់ ស្រី០៩នាក់ ជាមន្រ្តីសាលាស្រុក អង្គភាពជុំវិញស្រុក ក្រុមប្រឹក្សាឃុំ ប៉ុស្តិ៍រដ្ឋបាលឃុំ មណ្ឌលសុខភាព និងយុវជនស្រុក យុវជនឃុំ  នារីឃុំ ស្មៀនឃុំ សាខាបក្សភូមិ ។

IMG-20160611-WA0017 IMG-20160611-WA0016 IMG-20160611-WA0014