ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវសមិទ្ធផលនានាក្នុងវត្តទួលសាលា


វត្តទួលសាលាស្ថិតនៅភូមិទួលសាលា ឃុំទួលសាលា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពី បានសម្ពោធសាលាធម្មសភា និងសមិទ្ធផលផ្សេងៗ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោកអភិបាល អភិបាលរងស្រុក លោក លោកស្រីប្រធានមន្ទីរ សប្បុរសជន ប្រជាពលរដ្ឋ សិស្សានិសិស្ស សរុបចំនួន1360នាក់ នាព្រឹកថ្ងៃទី 08 ខែមិថុនា ឆ្នាំ2016 ។ ក្នុងឱកាសនោះដែរឯកឧត្តមបានឧបត្ថម្ភក្រណាត់ស ជូនតាជីយាយជី និងសារុងម្នាក់មួយជូនប្រជាពលរដ្ឋដែលបានចូលរួមផងដែរ។

សូមបញ្ជាក់ថាសំណង់សមិទ្ធផលដ៏ស្កឹមស្កៃមានក្បាច់រចនា និងរំលេចដោយពណ៌ស្រស់សោភា ដែលបានប្រារព្ធពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នាព្រឹកនេះ បានចាប់ផ្តើមសាងសង់ឡើង ចន្លោះឆ្នាំ១៩០១ – ១៩៧០ ប៉ុន្តែត្រូវរលាយសាបសូន្យទាំងស្រុង ដោយការបំផ្លិចបំផ្លាញក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត យកវត្តអារ៉ាមធ្វើជាកន្លែងឃុំឃាំង កាប់សម្លាប់គ្មានត្រាប្រណី ។

ដោយឧត្តមគតិស្នេហាជាតិពិតប្រាកដរបស់ថ្នាក់ដឹកនាំសំខាន់ៗ ពិសេស សម្តេចទាំងបីដែលជាថ្នាក់ដឹកនាំដ៏ឆ្នើមរបស់ជាតិមាតុភូមិកម្ពុជាដែលយើងទាំងអស់គ្នាមិនអាចបំភ្លេចនូវគុណូការៈដ៏ថ្លៃថ្លានេះ បានតស៊ូប្តូរផ្តាច់ ជំនះរាល់ឧបសគ្គធំៗ រហូតរំដោះប្រទេសជាតិរួចផុតពីថ្លុកឈាមនៃការកាប់សម្លាប់ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត  នាថ្ងៃទី ៧មករា ឆ្នាំ១៩៧៩ ជាថ្ងៃប្រវត្តិសាស្រ្តរបស់កម្ពុជា ដែលដក់នៅក្នុងដួងចិត្តរបស់ប្រជាពលរដ្ឋខ្មែរជារៀងរហូតតទៅ ។

បន្ទាប់ពីប្រទេសជាតិទទួលភាពសុខសាន្តត្រាណ នៅចុងឆ្នាំ១៩៨០ ដោយមានសំណូមពរពីពុទ្ធបរិស័ទ ជិតឆ្លាយ និងបានផ្តួចផ្តើមកសាងវត្តទួលសាលានេះ ជាលើកទី២ ក្រោមការដឹកនាំរបស់ព្រះតេជគុណ ប៉ុក អំ និងលោកអាចារ្យ ០៥រូបទៀត រួមមានលោកតា ង៉ែត យ៉ាង លោកតា ទេព ឯម លោកតា ពេជ មឿន លោកតា មុំ គ្រុយ និងលោកតា ជូរ សារឹម សមិទ្ធផលនានាក្នុងវត្តទួលសាលា ត្រូវបានកើតឡើងវិញជាបន្តបន្ទាប់ ព្រះវិហារត្រូវបានកសាងបានប្រមាណ ៧០% ។

ពីឆ្នាំ១៩៩៧  ដល់ ២០១៦ ក្រោមការដឹកនាំរបស់ព្រះចៅអធិការ ម៉េង ច័ន្ទរ៉ា ព្រះចៅអធិការ សុខ សារ៉ន ព្រះតេជគុណ គង់ វន្ថា និងលោកអាចារ្យ គង់ ចាំ លោកតា រ័ត្ន អ៊ែល លោកតា កយ ខឹម លោកតា ម៉ែន ម៉ឹង លោកតា មាស ឌុច លោកតា ឯក អាន លោកតា គង់ អ៊ីវ លោកតា អ៊ុង យ៉ង់ លោកតា ប៉ុល ស៊ីប និងលោកតា សឹង សយ  និងដោយមានការចូលរួមពីព្រឹទ្ធាចារ្យ ចាស់ទុំ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តទាំងមូល សប្បុរសជនក្នុង និងក្រៅទេស អាជ្ញា ធរដែនដីគ្រប់លំដាប់ថ្នាក់ បានដំណើរការសាងសង់វត្តទួលសាលា ឲ្យបញ្ចប់ជាស្ថាពរ នៅក្នុងពាក់កណ្តាលឆ្នាំ២០១៦នេះ ដោយចំណាយថវិកាអស់ចំនួន ២០៩៤ ១៣៤ ០០០៛ ស្មើនឹង៥២៣ ៥៣៣$ ។ ក្នុងនេះថវិកាផ្ទាល់របស់់ឯកឧត្តម ជួន វន រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម និង លោកជំទាវ ឯក ផល្លី ដែលបានជួយឧបត្ថម្ភគាំទ្រក្នុងវិស័យព្រះពុទ្ធសនា ដើម្បីសាងសង់សមិទ្ធផលនានា ដែលមាននៅក្នុងវត្តទួលសាលា សរុបថវិកាដែលឯកឧត្តម និងលោកជំទាវបានចំណាយក្នុងការកសាងសមិទ្ធផលនានាក្នុងមានចំនួន ១០៧ ០០៩$ ស្មើនឹង ៤២៨ ០៣៦ ០០០៛ ។

IMG-20160608-WA0009

IMG-20160608-WA0000

IMG-20160608-WA0006

IMG-20160608-WA0005

IMG-20160608-WA0007

 

20160608_065327 20160608_065216

FB_IMG_1465358160608