មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ ជម្រាបជូនព័ត៌មានដល់បងប្អូនប្រជាកសិករ


មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ សូមគោរពជម្រាបជូនព័ត៌មានដល់បងប្អូនប្រជាកសិករ ដែលមានផ្ទៃដីស្រែទទួលការស្រោចស្រព ឬទទួល ទឹកពីប្រឡាយមេខាងត្បូង និងខាងជើងថា៖ មន្ទីរមានលទ្ធភាពអាចផ្គត់ផ្គង់ទឹកសម្រាប់អនុវត្តការងារដាំដុះស្រូវដើមរដូវ ស្រូវវស្សា និងដំណាំផ្សេងៗបាន និង ដោយឡែកសម្រាប់ស្ថានីយ៍សម្តេចភក្តី សាយ ឈុំ មន្ទីរមានប្រេងម៉ាស៊ូតជួយអន្តរាយគមន៍សម្រាប់ ដំណើរការបាន។ សូមបញ្ជាក់ថា តាមរបាយការណ៍ របស់មន្ទីរកសិកម្មខេត្តកំពង់ស្ពឺ គិតត្រឹមថ្ងៃទី ០៦/០៦/០១៦ នេះ ការងារបង្កបង្កើនផលស្រូវ ដើមរដូវបានលទ្ធផលដូចខាងក្រោម៖

+ ភ្ជួរដាស់បាន ៣៦៥០ហ.ត

+ សាបបាន៖ ២២០ ហ.ត

+ ស្ទូង មិនទាន់បាន

+ ព្រួសបាន៖ ៦៦៨ហ.ត ស្មើ៥៨% នៃផែនការ ១១៥៧ ហ.ត

+ ដំណាំរួមផ្សំដើមរដូវ ៧៩៤ ហ.ត ភាគច្រើនបន្លែគ្រប់មុខ និងសណ្ដែកបាយ។

+ ចំពោះជំងឺសត្វ (០២-០៦/០៦/០១៦)៖  គោឈឺ ៥៥ ក្បាល ព្យាបាលជា៥៥ក្បាល ជ្រូកឈឺ១៦៧ ក្បាល ព្យាបាលជា១៦៣ក្បាល បក្សីមានឈឺតិចតួច និងផ្ដាសាយបក្សីគ្មាន។

FB_IMG_1465207666325 FB_IMG_1465207674095