ការជួបសំណេះសំណាលជាមួយប្រជាការពារភូមិ មេភូមិនិងសកម្មជនយុវជនភូមិ


នៅព្រឹកថ្ងៃ០៤ខែមិថុនាឆ្នាំ២០១៦នេះ ឯកឧត្ដម សត្យា វុធ សមាជិកគណៈកម្មការកណ្តាលគណបក្សប្រជាជនកម្ពុជា អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកសំរោង អញ្ជើញជួបសំណេះសំណាលជាមួយប្រជាការពារភូមិ មេភូមិនិងសកម្មជនយុវជនភូមិ នៅភូមិដក់ពរនិងភូមិគោគព្នៅដើម្បីស្តាប់ពីការរីកចំរើន កង្វល់ បញ្ហាប្រឈមនានារបស់ភូមិ ជាពិសេសទាក់ទងនឹងការពង្រឹងសន្តិសុខនិងការអភិវឌ្ឍន៍ភូមិ។ ក្នុងឱកាសនោះដែរឯកឧត្ដមបានដោះស្រាយស្តារស្រះទឹកមួយកន្លែងដើម្បីតំកល់ទឹកប្រើប្រាស់យូរអង្វែងជូនប្រជាជននៅភូមិសាស្ត្រនោះ។

FB_IMG_1465039018453 FB_IMG_1465039026051 FB_IMG_1465039039663