ឯកឧត្តម នួន ផារ័ត្ន តំណាងឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាង រាស្ត្រមណ្ឌលកំពង់ស្ពឺ បានចុះពិនិត្យស្ថានភាពជន រងគ្រោះ ដោយខ្យល់កន្ត្រាក់


ព្រឹកថ្ងៃទី07 ឧសភា ឆ្នាំ2016 នេះ ឯកឧត្តម នួន ផារ័ត្ន តំណាងឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាង រាស្ត្រមណ្ឌលកំពង់ស្ពឺ បានចុះពិនិត្យស្ថានភាពជន រងគ្រោះ ដោយខ្យល់កន្ត្រាក់ នៅឃុំក្រាំងចេក។ ក្នុងការចុះពិនិត្យមើល នេះដែរ ឯកឧត្តម នួន ផារ័ត្ន និងក្រុមការងារបាន ឧបត្ថម្ភថវិកាមួយចំនួនដល់ ជនរងគ្រោះដែលកំពុង ជួបការលំបាកផងដែរ។ សូមបញ្ជាក់ថា តាម របាយការណ៍របស់លោក ងួន វាសនា អភិបាលស្រុកឧដុង្គ បានបញ្ជាក់ថា៖ កាលពីយប់ថ្ងៃទី៥ ខែឧសភា  ឆ្នាំ2016 នេះមានខ្យល់កន្ត្រាក់មួយ បានបោកបោះ ប៉ះពាល់២ឃុំក្រាំងចេក និងឃុំ វាលពង់ ចំនួន ១៣១ផ្ទះ (តូប១៤) ។ វាលពង់ មាន ២ភូមិ មធ្យម២ ស្រាល១១។ ឃុំក្រាំងចេក ១៧ភូមិ ធ្ងន់១៩ មធ្យម១៨ ស្រាល៨១។ ក្នុងនោះមានការ ខូចខាត១៤តូប ក្នុងផ្សារក្រាំងចេក។

FB_IMG_1462592844986 FB_IMG_1462592943472 FB_IMG_1462592947965