ពិធីសូត្រមន្តសុំសេចក្តីសុខសប្បាយ ជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីរាជការទាំងអស់ក្នុងខេត្តកំពង់ស្ពឺ


ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៅរសៀលនេះដែរ បានមកជួបជុំគ្នា នៅវិមានសម្តេចសង្ឃរាជ ជួន ណាត ដើម្បីរៀបចំពិធីសូត្រមន្តសុំសេចក្តីសុខសប្បាយ ជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីរាជការទាំងអស់ក្នុងខេត្តកំពង់ស្ពឺ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ដែលនឹងប្រពឹត្តិទៅនៅថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសាខាងមុខ។ រដ្ឋបាលខេត្ត សូមជូនពរបងប្អូនប្រជាពលរដ្ឋ ថ្នាក់ដឹកនាំ មន្ត្រីរាជការក្នុងខេត្តកំពង់ស្ពឺទាំងអស់ សូមមានសិរីសួស្តី វិបុលសុខ មហាប្រសើរ និងជោគជ័យគ្រប់គ្នា។ សូមបារមីវត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាថែរក្សាទឹកដី សូមជួយឱ្យកម្ពុជាទាំងមូល មានសុខសន្តិភាព និងភាពរីកចម្រើនបន្តរហូតទៅ។

FB_IMG_1459776430806

FB_IMG_1459776439241 FB_IMG_1459776473985 FB_IMG_1459776442637