អបអរសាទរ”ទិវាជាតិអំណាន១១មីនា”ក្រោមអធិបតីភាពលោក ស៊ីម រតនៈ អភិបាលនៃគណៈអភិបាលស្រុកសំរោងទង ដែលរៀបចំដោយការិយាល័យអប់រំស្រុក សហការជាមួយ ស.ស.យ.ក ស្រុក និងគាំទ្រថវិកាដោយអង្គការទស្សនៈពិភពលោក ក្នុងគោលបំណង ដើម្បីបណ្តុះទម្លាប់អាន ជំរុញវប្បធម៌អាន លើកកម្ពស់សមត្ថភាពការអាន និងការតែងនិពន្ធ រួមចំណែកការពារនិងពង្រឹងវប្បធម៌ខ្មែរ។ដែលប្រារព្ធធ្វើនៅសាលាបឋមសិក្សាត្រពាំងឈូក ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងឱកាសនោះដែរលោកអភិបាលបានផ្តល់រង្វាន់ លិខិតសរសើរដល់សិស្សជាប់ចំណាត់ថ្នាក់អំណាន និងជូនសៀវភៅអាន សម្ភារៈបណ្ណាល័យដល់បណ្ណាល័យបឋមត្រពាំងឈូក និងដាំកូនឈើផងដែរ៕