ពិធីប្រកាសបញ្ចូលសមាជិកថ្មី របស់គណបក្ស ប្រជាជនកម្ពុជា


ភ្នំស្រួច : នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៦ ឯកឧត្តម សួស គង់ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាអនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកភ្នំស្រួច បានអញ្ជើញចូល រួមជាអធិបតីក្នុងពិធីប្រកាសបញ្ចូលសមាជិកថ្មី របស់គណបក្ស ប្រជាជនកម្ពុជា ចំនួន៣០នាក់ ស្រី១៥នាក់ ដែលពួកគាត់បានប្រកាសលាឈប់ពីគណបក្សសង្គ្រោះជាតិ ហើយមករួមរស់ក្នុងមហាគ្រួសារគណបក្សប្រជាជន កម្ពុជា ។ ពិធីនេះបានប្រារព្ធឡើងនៅភូមិក្រាំងសំរ៉ែ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

FB_IMG_1454249251165 FB_IMG_1454249267386