ព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៦នេះ នៅស្នាក់ការគណបក្ស ប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ មានរៀបចំកិច្ចប្រជុំ ស្តីពីលទ្ធផលការអនុវត្តការងារប្រចាំខែមករា និងទិសដៅខែកុម្ភៈ របសគណបក្ស ក្រោមអធិបតីភាព ឯកឧត្តម ឆាយ ថន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ស្ពឺ។ កិច្ចប្រជុំផ្តោតសំខាន់លើការងារពង្រឹងរចនាសម្ព័ន្ធគណបក្សនៅមូលដ្ឋាន ការងារជួយប្រជាពលរដ្ឋ និងកិច្ចការសំខាន់ៗរបស់គណបក្សខេត្ត ក្រុង ស្រុកនិងមន្ទីរវិស័យនានា។