ពិធីប្រកួត​កីឡា​វាយសី ដណ្តើម​ពាន​រង្វាន់​ឯកឧត្តម​អភិបាល​ខេត្ត​កំពង់ស្ពឺ


ដើម្បីចូលរួម អបអរសាទរ ទិវាជ័យជំនះ ៧ មករា នៅខេត្តកំពង់ស្ពឺ ឆ្នាំនេះ នាព្រឹកថ្ងៃទី ០៥ ខែមករា ឆ្នាំ២០១៦ ថ្នាក់​ដឹក​នាំខេត្ត បានរៀបចំឱ្យមានការប្រកួតកីឡាវាយសី ដណ្តើមពានរង្វាន់ឯកឧត្តមអភិបាលខេត្តកំពង់ស្ពឺ ដោយ​មានការ​ចូលរួម​ពីកីឡាករ​ជាច្រើនក្រុម មកពីមន្ទីរ អង្គភាពជុំវិញខេត្ត និងប្អូនៗយុវជនជាច្រើន​រូបបានចូលរួមផងដែរ។ កម្មវិធីនេះ រៀប​ចំធ្វើនៅសាលវាយសី នៃកីឡដ្ឋានខេត្ត ក្រោមអធិបតីភាព ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងមាន​ការ​ចូល​រួមពីថា្នក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត។
ការប្រកួតកីឡាវាយសីនេះ មានរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៦ ចាប់ពីម៉ោង ៧:៣០ ព្រឹក និងពីម៉ោង ២:០០ សម្រាប់ពេលរសៀល។
សូមចូលរួមទស្សនាដោយសេរី ដើម្បីលើកទឹកចិត្តដល់កីឡាករវាយសីខេត្តយើង និងដើម្បីចូលរួមអបអរសាទរ ទិវា​ជ័យ​ជំនះ ៧ មករា ផងដែរ។

សូមអរគុណ។

sport7 (2) sport7 (3) sport7 (4)