ពិធីសំណេះសំណាល និងចែកអង្ករជូនកងកម្លាំងនគរបាលជាតិ នៃប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៨៧ ឃុំ សង្កាត់ របស់ខេត្តកំពង់ស្ពឺ


កំពង់ស្ពឺ: ពិធីសំណេះសំណាល និងចែកអង្ករប្រមាណជាង ១០ តោន ត្រូវបានចែកជូនដល់កងកម្លាំងនគរបាលជាតិ នៃប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៨៧ ឃុំ សង្កាត់ របស់ខេត្តកំពង់ស្ពឺ នារសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥ នេះ នៅសាលប្រជុំសាលាខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានីអ្នក តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ។ ក្នុងពិធីនោះដែរ ក៏មានការចូលរួមពីឯកឧត្តម ស សុខា អ្នកតំណាងរាស្ត្រមណ្ឌលព្រៃវែងឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលខេត្ត ថ្នាក់ដឹកនាំក្នុងស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត នគរបាលប៉ុស្តិ៍រដ្ឋបាលទាំង៨៧ ឃុំ សង្កាត់សរុបចំនួន ២៧៥នាក់។

ឯកឧត្តម ហ៊ុន ម៉ានីអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ បានថ្លែងក្នុងឱកាសនោះផងដែរថា នេះជាលើកទី៣ហើយ ដែលមានពិធីបែបនេះដោយលើកទី១ ធ្វើនៅរាជធានីភ្នំពេញ លើកទី២ធ្វើនៅខេត្តបាត់ដំបង និងទី៣ធ្វើនៅខេត្តកំពង់ស្ពឺ។ ឯកឧត្តម បានសរសើរការរីកចម្រើននានារបស់ខេត្តកំពង់ស្ពឺ និងការរីក ចម្រើនសកម្មភាពរបស់យុវជន និងមហាជន ពិសេសព្រឹត្តិការណ៍ធំ២ គឺបាល់ទាត់លីគខេត្តកំពង់ស្ពឺ និងពិធីបុណ្យអុំទូក នៅខេត្តកំពង់ស្ពឺ ដែលក្នុងនោះវិស័យសិល្បៈក៏មានស្របនៅក្នុងការរីកចម្រើនហ្នឹងដែរ។ ដូចនេះសកម្មភាពក្នុងឆ្នាំ២០១៥ គឺជាសកម្មភាពដែលពាក់ព័ន្ធនឹងយុវជន វប្បធម៌ ការអប់រំ និងកិច្ចអភិវឌ្ឍន៍។ សូមបញ្ជាក់នាពេលថ្មីៗថ្នាកដឹកនាំខេត្តទើបបញ្ចប់ការរៀបចំ ពិធីក្រុងពាលីកសាងវិមានឯករាជ្យ ដែលជាសមិទ្ធផលថ្មីបន្ថែម សម្រាប់ខេត្តកំពង់ស្ពឺ !

image image image image