សម្តេចវិបុលសេនាភក្តី សាយ ឈុំ ផ្តល់អំណោយដែលបានពីសប្បុរសជន សម្រាប់ស្តាប្រឡាយ និងជួសជុលទំនប់ថ្មពួក


កំពង់ស្ពឺ៖ កាលពីព្រឹកថ្ងៃទី ៣០ ខែ មករា ឆ្នាំ ២០១៦ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់ប្រាក់ ចំនួន ២០.០០០$ (ពីរម៉ឹនដុល្លាអាមេរិក) ដែលជាអំណោយពីសប្បុរសជន បានយកមកជួយស្តារប្រឡាយថ្មពូក (បំបែកចេញពីប្រឡាយមេ នៃទំនប់ថ្មពូក) ដែលមានប្រវែងជាង ៤ ១០០ ម៉ែត្រ និងជួសជុលទ្វារទឹកទំនប់ថ្មពូក ២កន្លែង ដោយប្តូរថ្មី សន្ទះទឹកចំនួន ៤ផ្ទាំង ដើម្បីនាំទឹកស្រោចស្រពដីស្រែ ចម្ការរបស់ប្រជាជន នៅភូមិព្រៃវៀវ ភូមិដីក្រហម និងព្រៃកន្ទ្រុង ស្ថិតក្នុងឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

FB_IMG_1454310246752 FB_IMG_1454311401312 FB_IMG_1454311396251